លោកស្រី Nancy Pelosi​ លាលែង​ពី​តំណែង​ប្រធានសភា ក្រោយ​បក្ស​សាធារណរដ្ឋ​ឈ្នះ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​

2022/11/18 05:20:30 pm        445

​អាមេរិក៖ លោកស្រី Nancy Pelosi ដែល​បាន​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​អាមេរិកជិត ​២០​ឆ្នាំបានប្រកាសថា លោកស្រីនឹង​ចុះ​ចេញពី​តួនាទី​។ លោកស្រីវ័យ ៨២​ឆ្នាំ​រូបនេះគឺជា​សមាជិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដ៏​មានអំណាច​បំផុត​ក្នុង​សភា និង​ជា​ស្ត្រី​ដំបូង​ដែល​កាន់តំណែង​ជា​ប្រធានសភា។

​លោកស្រីនឹង​បន្ត​តំណាង​ឲ្យ​រដ្ឋ California ក្នុង​សភា​ជាន់​ទាប​របស់​លោកស្រី​។ ការប្រកាស​របស់​លោក​ស្រី​មាន​ឡើង ខណៈ​គណបក្ស​សាធារណរដ្ឋ​ត្រូវបាន​ព្យាករណ៍​ថានឹង​ដណ្ដើមបាន​សភា​មក​វិញ ក្រោយ​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​។ លោក Kevin McCarthy មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​ការតែងតាំង​របស់​បក្ស​ជា​ប្រធាន​សភា​ក្នុង​សភា​ថ្មី និង​ទំនងជា​បន្តវេន​ពី​លោក​ស្រី Pelosi​។ ​លោកស្រី Pelosi បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ក្នុង​សភាកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្ញុំនឹង​មិន​ស្វែងរក​ការ​ជាប់​ឆ្នោត​ជាថ្មី ជា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅក្នុង​សភា បន្ទាប់​ទៀត​នោះទេ ។ ពេលវេលាបានមក​ដល់​ហើយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ក្នុង​ការដឹង​ក​នាំ​ការប្រជុំ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​។ សូមបញ្ជាក់ថា លោកស្រី Pelosi នឹង​កាន់តំណែង​ជា​ប្រធានសភារហូតដល់​ខែមករា នៅ​ពេល​អ្នកគ្រប់គ្រង​សភា​ថ្មី​ចូលកាន់​តំណែង​។ ​ហើយ​លោកស្រីនឹង​នៅតែមាន​អាសនៈ​ដែល​លោកស្រី​ដណ្ដើមបាន​ដំបូងក្នុង​ឆ្នាំ​១៩៨៧ រហូតដល់​ខែមករា ឆ្នាំ២០២៥៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm