ពិធី​បួង​សួង​បន់​ស្រន់​ទេវតា និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​​ដើម្បី​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩ បន្ត​រាតត្បាត​នៅ​កម្ពុជា​

2021/04/27 09:59:58 am        191

​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​ឡើងស័ក​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ពស​.២៥៦៥ សម្ដេច​ព្រះ​វនរ័ត​កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក សម្ដេច​សង្ឃនាយក​រង​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អនុប្រធាន​អចិន្ត្រៃយ៍​ថេរៈ​សភានៃ​ព្រះពុទ្ធសាសនា ព្រះ​ស​ធម្ម​ជោតិក​ធ​ជ និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ច​ន្ទ័​បុរី​វង្ស បាន​រៀប​ចំ​ពិធី​បួងសួង​បន់ស្រន់​ទេវតា និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​​ជួយ​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩ បន្ត​ការ​រាតត្បាត​នៅ​កម្ពុជា​តទៅទៀត​។

​ក្នុង​ឱកាស​ដ៏​ពោរពេញ​ទៅ​ដោយ​មនុញ្ញផល​នៃ​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ សម្ដេច​ព្រះ​វនរ័ត​កិត្តិ​បណ្ឌិត សម្ដេច​សង្ឃនាយក​រង​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បួងសួង​ប្រសិទ្ធ​ពរជ័យ​ជូនសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យ​មាន​សុខភាព​ល្អជា​និច្ច​ជា​កាល និង​ទទួល​បាន​ជោគ​ជ័យ​ធំធេង​ថែមទៀត​លើ​គ្រប់​វិស័យ ជូន​ប្រទេសជាតិ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ជាពិសេស​ជំនះ​បាន​នូវ​ការទប់ស្កាត់​ជំងឺ​ដ៏​គ្រោះថ្នាក់​កូ​វីដ-១៩ ដែល​កំពុង​រាត​ត្បាត​ប្រទេសជាតិ​យើង​។​ ក្នុង​ឱកាស​នេះមានការ​ចូលរួម​ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង និង​លោកជំទាវ, លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិ​ការកិច្ច និង​លោកជំទាវ អ៊ឹង ស៊ីស្រ៊ន​។ ដើម្បី​ការពារ​ជំងឺ​កូ​វីដ-១៩ ពិធី​បួង​សួង​បាន​រៀប​ចំ​តាម​គោលការណ៍ ៣​ការពារ​ដែលសម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ ៣​កុំ ៣​ការពារ​ជូន​ប្រជាជន​យើង ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​របស់​ជំងឺ​កូ​វីដ-១៩​នេះ​៕ អត្ថបទ៖ វណ្ណារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm