តុលាការ​ហូ​ឡង់​កាត់ទោស​ជនសង្ស័យ​ ៣​នាក់​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ពាក់ព័ន្ធ​ករណី​បាញ់​ទម្លាក់​យន្តហោះ MH17

2022/11/18 05:38:15 pm        382

​ហូឡង់៖ តុលាការ​របស់​ប្រទេស​ហូ​ឡង់​បាន​កាត់ទោស​បុរសដែល​ជាប់​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ចំនួន ​៣​នាក់ តែ​បាន​លើកលែងទោស​ម្នាក់​ពីបទ​តួនាទី​របស់​ពួកគេ​ក្នុង​ការបាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17។​ ​បុរស​ទាំងនោះដែល ​២​នាក់​ជា​ជនជាតិ​រុស្ស៊ី និង​ម្នាក់​ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​ត្រូវបាន​រកឃើញថា​ មានទោស​ពីបទ​ឃាតកម្ម ​និង​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់ដោយ​ចេតនា ដោយ​តុលាការ​ក្រុងឡាអេ​បាន​អង្គុយ​នៅក្នុង​បន្ទប់​កាត់ក្ដី​ ដែលមាន​ការការពារ​ស​ន្តិ​សុខ​យ៉ាង​តឹងរ៉ឹងនៅ​អាកាសយានដ្ឋាន​របស់​ប្រទេស​ហូ​ឡង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

​បុរស​ទាំង ​៣​នាក់​ដែលជា​អតីត​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ីគឺលោក Igor Girkin និង​លោក Sergey Dubinsky និង​ជនជាតិ​អ៊ុយ​ក្រែ​ន​លោក Leonid Kharchenko ដែលជា​មេដឹកនាំ​ក្រុម​បំបែក​ខ្លួន​ម្នាក់ ត្រូវបាន​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត។ ជនសង្ស័យ​ទី​៤ ជា​ជនជាតិ​រុស្ស៊ីលោក Oleg Pulatov ត្រូវបាន​រួច​ទោស។ ​ប្រធាន​ចៅក្រម​លោក Hendrik Steenhuis បាន​និយាយថា មានតែ​ការកាត់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ទេ ទើប​សម​នឹង​ទង្វើ​ដែល​ជនសង្ស័យ​ទាំងនោះ​បាន​ប្រព្រឹត្តិ ដែល​បានសម្លាប់​អាយុជីវិត​ជនរងគ្រោះ​ជាច្រើន និង​បង្ក​ការឈឺចាប់​យ៉ាងខ្លាំង​ដល់​ក្រុម​សាច់ញ្ញាតិ​ជាច្រើន​ដែល​នៅមាន​ជីវិត​។

​ជនសង្ស័យ​ទាំងនោះទំនងជា​នឹងមិន​ទទួល​ការកាត់ទោស​ឆាប់ៗ​ខាងមុខ​នោះទេ ព្រោះ​ពួកគេ​នៅតែ​ស្ថិត​ក្រៅច្បាប់នៅឡើយ។ ក្រុម​រដ្ឋអាជ្ញា ​និង​ជនសង្ស័យមាន​ពេលវេលា​ ២​សប្ដាហ៍​ក្នុងការ​ប្ដឹងទៅ​ឧទ្ធរណ៍​។​ ​សាលក្រម​នេះធ្វើឡើង រយៈពេល​ ៨​ឆ្នាំក្រោយ​យន្តហោះ Boeing 777 ហោះ​ចេញពី​ទីក្រុង Amsterdam​ ទៅកាន់​ទីក្រុង Kuala Lumpur ត្រូវបាន​ធ្លាក់​ពេល​កំពុង​ហោះហើរ​នៅ​វាលស្រែ​តំបន់ Donetsk ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃទី​១៧ ​ខែកក្កដា ឆ្នាំ២០១៤ សម្លាប់​អ្នកដំណើរ​ទាំងអស់ ​២៩៨​នាក់ ​និង​ក្រុម​សមាជិក​យានិក ​១៥​នាក់នៅលើ​យន្តហោះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm