ផ្លូវការ Sadio Mane មិន​អាចជួយ​ក្រុម​សេ​ណេ​ហ្កា​ល់​បានឡើយ​នៅ World Cup

2022/11/18 07:08:33 pm        67

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​សេ​ណេ​ហ្កា​ល់ Sadio Mane បានទទួល​ការវះកាត់​របួស​ជង្គង់​របស់ខ្លួន​ ដែល​នឹងធ្វើ​ឱ្យគេ​អវត្តមាន​មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​នៅ World Cup បានឡើយ​។

បន្ទាប់ពី​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ ២៦នាក់​សម្រាប់ World Cup របស់​សេ​ណេ​ហ្កា​ល់​ដោយមាន​ឈ្មោះ​របស់​ខ្សែប្រយុទ្ធ Bayern Munich រូបនេះ ធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ត្រេកអរ និង​មាន​ក្តីសង្ឃឹម​មកវិញ​ខ្លះ​។ ​​ក្រោយមក​កាលពី​ថ្ងៃ​អង្គារ​សហព័ន្ធ​បាល់ទាត់​សេ​ណេ​ហ្កា​ល់​បញ្ជាក់ថា Mane នឹង​អវត្តមាន​ការប្រកួត​ដំបូង​របស់សេ​ណេ​ហ្កា​ល់​នៅ World Cup​។ ​​ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ តាមរយៈ​ការពិនិត្យ​លំអិត​របស់​ក្រុមគ្រូពេទ្យ​បញ្ជាក់ថា របួស​ជង្គង់​របស់​កីឡាករ​វ័យ ៣០ឆ្នាំ​រូបនេះ​ត្រូវ​ទទួល​ការវះកាត់ ហើយក៏​បានធ្វើ​ការវះកាត់​ភ្លាមៗ​ទទួលបាន​ជោគជ័យ​ផងដែរ​។

Sadio Mane ដែលជា​ម្ចាស់​ជ័យលាភី​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក​ពីរលើក គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​ម្នាក់​ជួយ​ក្រុម​សេ​ណេ​ហ្កា​ល់​លើក​ពាន Africa Cup of Nations ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ មុនពេល​ដែល Mane ដដែល​ក៏បាន​ធ្វើ​រឿង​ដដែល​យកឈ្នះ​អេ​ស៊ី​ប​នៅ​វគ្គ Play-Off កក់​កៅអី​នៅ World Cup នៅពេលនេះ​។ ​​ក្រុម​សេ​ណេ​ហ្កា​ល់​នឹង​ចាប់ផ្តើម World Cup នៅក្នុង​ពូ​ល A ដោយ​នឹងត្រូវ​ជួប​ជាមួយ​ហូ​ឡង់​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ មុន​បន្ត​ជួប​ម្ចាស់ផ្ទះ​កាតា និង​អេ​ក្វា​ដ័​រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm