ពាន​សម្ដេច​តេ​ជោ និង​លី​គ​ត្រូវ​ផ្អាក​ប្រកួត ២​សប្ដាហ៍​ក្រោយ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ត្រូវ​បិទ​ខ្ទប់​

2021/04/27 02:59:58 am        93

​បាល់ទាត់៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ ត្រូវ​បាន​សម្រេច​ពន្យារពេល​ការប្រកួត​រយៈពេល ២​សប្ដាហ៍ចាប់ពី​ថ្ងៃ​ទី​១៥ រហូតដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ស្រប​ពេល​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅនៃ​ខេត្ត​កណ្ដាល ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជាសម្រេច​ធ្វើ​ការ​បិទ​ខ្ទប់​រយៈពេល ២​សប្ដាហ៍​ដូចគ្នា។ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា​ម្សិលមិញ។​

CNCC បាន​បញ្ជាក់​ក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន​ថា ដោ​យ​មានការ​ជូនដំណឹង​នូវ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការ​បិទ​ភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចុះ​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២១ ជាមួយ​គ្នា​នេះការប្រកួត​ក៏​មាន​កីឡាករ​ក្លិប​បាល់ទាត់​មួយ​ចំនួន នៅ​តាម​គេហដ្ឋាន​ទីកន្លែង​ស្នាក់នៅ​រៀងៗ​ខ្លួន​នៅឡើយ ដែលជា​ហេតុ​ពិបាក​ក្នុង​ការ​មក​ចូលរួម​ហ្វឹកហាត់​ជាប្រចាំ ក៏ដូចជា​ការប្រកួត​ផងដែរ និង​ជាការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាចា​សាហាវ នៅក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ CNCC បានសម្រេច​ធ្វើការ​ពន្យា​ពេល​កម្មវិធី​ប្រកួត​ ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​លី​គ​កំពូល​កម្ពុជាជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ខណៈ​កាលបរិច្ឆេទ​កម្មវិធី​ប្រកួត​ថ្មី CNCC នឹង​ជម្រាបជូន​តាម​ក្រោយ។ ​បន្ថែម​លើ​នេះគណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ដែល​ទទួលបន្ទុក​រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​ថ្នាក់ជាតិ​ធំៗ​ទាំងពីរ រួមមាន​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន និង​លី​គ​កំពូល​កម្ពុជាបានស្នើ​ឲ្យ​ក្លិប​​ទាំងអស់បន្ដ​ដាស់តឿន​ដល់​មន្ដ្រី​ក្រុម កីឡាករ និង​សមាជិក​ក្រុមការងារ​គ្រប់រូប​ឲ្យ​អនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំឲ្យ​បាន​ម៉ឹងម៉ាត់។

ក្នុងករណី​មានការ​សង្ស័យ​អំពី​ជំងឺ​កូ​វីដ​-១៩ ដាច់ខាត​ត្រូវ​អនុវត្ដ​វិធានការ​ច​ត្ដា​ឡី​ស័ក​ជាបន្ទាន់ ​ចំពោះ​បុគ្គល​នោះ និង​អ្នកពាក់ព័ន្ធ ហើយ​ត្រូវ​រាយការណ៍​ភ្លាមៗ​មកកាន់ ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា។​ ​យោងតាម​ការជូនដំណឹង​របស់ CNCC ក៏ដូចជា​ផ្នែក​លើ​ស្ថានភាព​បច្ចុប្បន្ន មានន័យថា ការប្រកួត​ទាំងអស់ដែល​គ្រោង​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២៨ ខែមេសា​នេះត្រូវបាន​ផ្អាក និង​លើក​ពេល ជាក់ស្ដែង​នៅ​ថ្ងៃទី​១៨ ខែមេសា ដែល​ក្រុម​វិសាខាគ្រោង​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​អគ្គិសនី​កម្ពុជា ក្នុងជំនួប​បង្គ្រប់​សប្ដាហ៍​ទី​២ នៃ​លី​គ​កំពូល​កម្ពុជាក៏ត្រូវ​បាន​ពន្យា​ពេល ខណៈ​ការប្រកួត​លី​គដែល​ប្រកួត​នា​ថ្ងៃទី​២០, ២១ និង​ថ្ងៃទី​២២ ខែមេសា ក្រោយ​ពិធីបុណ្យ​ចូល​ថ្មី ប្រពៃណី​ជាតិខ្មែរក៏ត្រូវ​បាន​លើក​ពេល​ដែរ ដើម្បី​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់ និង​កាត់​ផ្ដាច់ការ​ចម្លងជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am