មនុស្ស ២១​នាក់​ស្លាប់ និង​ច្រើន​នាក់​រង​របួស​នៅ​ពេល​អគ្គិភ័យ​បាន​ឆេះ​អគារ​ក្នុង​តំបន់ ​Gaza

2022/11/18 09:48:35 pm        579

​ហ្កាហ្សា៖ មន្ត្រី​សុខាភិបាល និង​គ្រាអាសន្ន​ស៊ីវិលបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យ៉ាងហោចណាស់​មនុស្ស ២១​នាក់​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​បាន​រងរបួស ខណៈ​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​មួយកន្លែង ដែល​ប្រជាជន​បានមក​ចូលរួម​ពិធីជប់លៀង​មួយ​នៅ​តំបន់​ Gaza​។

វា​បាន​ប្រើពេល​ជាង​មួយ​ម៉ោង​ដើម្បី​គ្រប់គ្រង​អណ្តាតភ្លើង​ដ៏​ធំ​ ដែល​បាន​ឆាបឆេះ​នៅ​ជាន់​ខាងលើ​អគារ​លំនៅឋាន​កម្ពស់ ៤​ជាន់​នៅក្នុង​ជំរំ​ជនភៀសខ្លួន Jabalia ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​នៅ​ភាគ​ខាងជើង​តំបន់ Gaza​។​ ​រថយន្ត​សង្គ្រោះបន្ទាន់​បាន​ប្រញាប់ប្រញាល់​បញ្ជូន​អ្នករបួស​ជាច្រើន​នាក់ ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់។ ក្រសួងមហាផ្ទៃ​តំបន់ Gaza និយាយថា ការស៊ើបអង្កេត​បឋមបាន​បង្ហាញថា ប្រេងសាំង​ដ៏​ច្រើនសន្ធឹក​សន្ធាប់ត្រូវបាន​គេ​រក្សាទុក​នៅ​កន្លែង​នោះ ដែល​បង្ក​ជា​អគ្គិភ័យដែល​បាន​ឆាបឆេះអគារ​យ៉ាង​រហ័ស​។ សាក្សី​និយាយថា ពួកគេ​បានឮ​សំឡេង​ស្រែក ប៉ុន្តែ​ពួកគេ​មិនអាច​ជួយ​អ្នក​ដែល​នៅ​ខាងក្នុង​បាន ដោយសារតែ​អណ្តាតភ្លើង​ឆេះ​ខ្លាំង​។ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​នលោក Mahmoud Abbas បានចាត់ទុក​ឧប្បត្តិ​ហេតុនេះ​ថា​ ជា​សោកនាដកម្ម​របស់​ប្រទេស​។​

​លោក Hussein Al-Sheikh អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន (PLO) បាន​និយាយនៅក្នុង​សេចក្តីថ្លែងការណ៍​ថា អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បាន​ជំ​រុញឱ្យ​អ៊ីស្រាអែល​បើក​ច្រក Erez ជាមួយ​តំបន់ Gaza ដើម្បី​ដឹកជញ្ជូន​ក្នុងករណី​ធ្ងន់ធ្ងរ​ដើម្បី​ព្យាបាល​អ្នករបួស​ប្រសិនបើ​ចាំបាច់​។ ជំរំ Jabalia គឺជា​ជំរំ​ជនភៀសខ្លួន​មួយ​ក្នុងចំណោម​ជំរំ​ចំនួន​ប្រាំបី​នៅក្នុង​តំបន់ Gaza ដែលមាន​ប្រជាជន​ចំនួន ២.៣លាន​នាក់ និង​ជា​ជំរំ​មួយ​ក្នុងចំណោម​ជំរំ​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​នៅលើ​ពិភពលោក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm