ពិព័រណ៍បណ្ណសារគំនូរបុរាណពុទ្ធប្រវត្តិនៅសារមន្ទីរជាតិកម្ពុជា ចាប់បើកឲ្យសាធារណជនចូលទស្សនា

2022/11/18 10:10:55 pm        440

ភ្នំពេញ៖ ពិព័រណ៍បណ្ណសារគំនូរបុរាណពុទ្ធប្រវត្តិ ស្ថិតនៅសារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ ចាប់បើកឲ្យសាធារណជនចូលទស្សនា ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២។ ពិព័រណ៍នេះ ​រៀបចំដោយក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ។

ក្នុងពិធីបើក​សម្ពោធ​ពិព័រណ៍មិន​អចិន្ត្រៃយ៍ ​ស្តីពីបណ្ណសារគំនូរបុរាណពុទ្ធប្រវត្តិ ​ស្ថិតនៅសារមន្ទីរ ជាតិកម្ពុជា​ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា នេះ ឯកឧត្តម សោម សុគន្ធ ​រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានឱ្យដឹងថា ​គោលបំណងសំខាន់ ​នៃការរៀបចំពិព័រណ៍ គឺដើម្បីបង្ហាញ​ពី​ពុទ្ធប្រវត្តិ​ ដែលបានបាត់បង់សំដៅអភិរក្ស ​និងផ្សព្វផ្សាយនូវកេរដំណែលស្នាដៃសិល្បៈវប្បធម៌ របស់​បុព្វបុរសខ្មែរ ដែលបានខិតខំ​កសាង​រាប់តំណ​ទុកសម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយ​បាន​គង់វង្ស​ជា​និរន្តរ៍ត​រៀងទៅ។

លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប ​និងសិប្បកម្ម​ នៃក្រសួងវប្បធម៌ ​និងវិចិត្រ សិល្បៈ ​បានបញ្ជាក់ថា ​ស្នាដៃជាគំនូរបុរាណ ​ដែលត្រូវតាំងបង្ហាញក្នុងពិព័រណ៍នៅពេលនេះ គឺ​មានជាង ៣០ផ្ទាំង ​ដែលនិយាយអំពីដំណើរ​ដើមទង​ប្រវត្តិព្រះពុទ្ធ។

អ្នកចូលរួមទស្សនាពិព័រណ៍ ​បានលើកឡើងដែរថា​ ពួកគេចង់ដឹងបន្ថែមទៀតពីប្រវត្តិព្រះពុទ្ធ ​តាម រយៈគំនូរទាំងអស់នេះ។

កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ បានដាក់ចេញគោលនយោបាយជាតិ ​ស្តីពី “វិស័យវប្ប ធម៌” ដែលជាមូលដ្ឋានគ្រឹះ ​និងជាត្រីវិស័យក្នុងការនាំឆ្ពោះដល់​ការផ្សារភ្ជាប់វិស័យវប្បធម៌ ទៅនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​ការ​ពង្រឹង​អត្តសញ្ញាណជាតិ ​ការ​លើក​ស្ទួយ​សីលធម៌​ និង​កិត្យានុភាព​ជាតិ ការ​រក្សាការ ​ពារ​ចំណេះដឹង​ប្រពៃណី ​និង​ការ​លើក​ស្ទួយ​ភាព​ផ្សេងៗ​គ្នា​នៃ​វប្បធម៌៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm