អគ្គស្នងការរងនគរបាលជាតិ៖ កម្លាំងនគរបាលត្រៀមលក្ខណៈការពារព្រឹត្តិការណ៍ជាតិ នាពេលខាងមុខ

2022/11/18 10:53:31 pm        703

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់កងកម្លាំងនគរបាលការពារទាំងអស់ ឱ្យត្រៀមលក្ខណៈការពារព្រឹត្តិការណ៍ជាតិធំៗ នាពេលខខាងមុខ ។

ឧត្តមសេនីយ៍ឯក លន់ សុផាត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំងនគរបាលការពារ ​បន្ទាប់ពីបានចូលរួមការពារកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤០-៤១ ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគេជ័យ ​និងប្រកបដោយភាពរលួននោះ។

ឧត្តមសេនីយ៍ឯក ​បានសម្តែងនូវការកោតសរសើរ ​និងថ្លែងអំណរគុណ ដែលកងកម្លាំងនាយកដ្ឋាន​នគរបាលការពារ​ បានអនុវត្តកិច្ចការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រទេសជាតិកន្លងមក។ ជាក់ស្តែង ​បានសហការជាមួយកម្លាំងពាក់ព័ន្ធការពារសន្និសីទ​អាស៊ានណាប៉ូល ការពារ​ការ​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ពិសេសការពារកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង​កិច្ចប្រជុំកំពូល​ពាក់ព័ន្ធ ​ដែលមានប្រមុខដឹកនាំកំពូលៗចូលរួម និងការពារព្រឹត្តិការផ្សេងៗទទួល​បាន​សុវត្ថិភាព និងជោគជ័យគួរជាទីមោទនៈ។

អគ្គស្នងការរងនគរបាលជាតិ ​បានក្រើនរំលឹកដល់កម្លាំងការពារទាំងអស់ត្រៀម​លក្ខណៈចូលរួមការ​ពារ​ព្រឹត្តិការណ៍​សំខាន់ៗបន្តទៀត ត្រៀមលក្ខណៈដើម្បីចូលរួមការពារ​ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត ​ការពារ​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម និងប្រព្រឹត្តការណ៍ផ្សេងៗទៀត​នាពេល​ខាងមុខ ​ហើយដើម្បីឲ្យកិច្ចការពារព្រឹត្តការណ៍សំខាន់​នាពេលខាងមុខទទួលបានជោគជ័យ ប្រធាន​អង្គភាព ក៏ដូចជាកងកម្លាំងទាំងអស់ ​ត្រូវធ្វើការហ្វឹកហាត់​បំប៉នជំនាញ ដើម្បីបង្កើន​សមត្ថភាពបន្ថែមទៀត ។

ឧត្តមសេនីយ៍ឯក លន់ សុផាត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ​និងមន្រ្តីទាំងអស់ នៃនាយកដ្ឋាន​នគរបាលការពារ ត្រូវប្រុងប្រយ័ត្នខ្ពស់ ​និងបន្តចូលរួមការពារជំងឺកូវីដ-១៩ ពិសេស​អនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានការ ៣កុំ ៣ការពារ ​និងវិធានការសុខាភិបាលនានា ៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        31
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm