នាវាពិឃាដជប៉ុន ចូលចតធ្វើទស្សនកិច្ច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2022/11/18 10:59:44 pm        799

ព្រះសីហនុ៖ នាវាស្វ័យការពារជើងទឹកជប៉ុន ឈ្មោះ JS HARUSAME បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ​នៅថ្ងៃទី១៨ ខែវិច្ឆិកា នេះ ដើម្បីធ្វើទស្សនកិច្ច​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។

វរនាវីឯក គូដូ ម៉ាសាណូរី (KUDO MASANORI) ​មេបញ្ជាការនាវាពិឃាដជប៉ុន ​បានឱ្យដឹងថា ការចូលចតនេះ​ គឺចំខួបលើកទី៣០ ​នៃការអញ្ជើញកងកម្លាំងរក្សាសន្តិភាពពីប្រទេសជប៉ុន មកកម្ពុជាហើយ ឆ្នាំក្រោយនេះ ​គឺជាឆ្នាំទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ​ហើយនេះ គឺជាការចូលចតធ្វើទស្សកិច្ចរឹតចំណងសាមគ្គីភាព និងពង្រឹងកិច្ច​សហប្រតិបត្តិការយោធាឱ្យកាន់តែសកម្មឡើង។ នាវាពិឃាដជប៉ុន និងសំចតនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា នេះ។

ឧត្តមនាវីត្រី អ៊ិន សុខេមរា នាយសេនាធិការរង ទទួលបន្ទុកទំនាក់ទំនងកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​នៃបញ្ជាការដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ​បានឱ្យដឹងថា ​កន្លងមក នាវា​ស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាច្រើន​លើក​រួចមកហើយ ​ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ខណៈប្រទេសទាំងពីរ បានមាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការល្អ។ នេះ គឺជាចូលចតលើកទី១៤ របស់នាវាស្វ័យការពារជើងទឹកជប៉ុន ​ស្មើនឹង៣០គ្រឿង។

សូមបញ្ជាក់ថា​ នាវាស្វ័យការពារជើងទឹកជប៉ុន គឺឈ្មោះ JS HARUSAME (DD-102) ដែលដឹកនាំ​ដោយវរនាវីឯក KUDO MASANORI មេបញ្ជាការនាវា។​ វាមានលក្ខណៈបច្ចេកទេស គឺជាប្រភេទ​នាវាពិឃាដ ដែលមានបណ្ដោយ១៥១ម ទទឹង ១៧.៤ម ជម្រៅទឹក ៥.២ម ទំងន់ផ្ទុក ៤.៥៥០តោន ចំនួនមនុស្ស ២០៥នាក់ ៕អត្ថបទ៖ គង់ ប៊ុនថា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm