ឯកឧត្ដម ហេង រតនា អំពាវនាវ​យុវជន​ខិតខំ​រៀន​សូត្រ ខណៈ​រាជរដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​បណ្ដុះ​ធនធានមនុស្ស​

2022/11/19 12:46:13 am        605

​ភ្នំពេញ៖ ឯកឧត្ដម ហេង រតនា ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​លើកដែក ខេត្តកណ្ដាល បាន​ជំរុញ​ទៅ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ ខណៈ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ខ្លាំង លើ​ការបណ្ដុះ​ធនធានមនុស្ស ដើម្បី​ឲ្យ​ចូលរួម​អភិវឌ្ឍ​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន។​

ក្នុង​ពិធី​សំណេះសំណាល​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ត្រៀម​ប្រឡង​ថ្នាក់​ទី​១២ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្ដម ហេង រតនា មានប្រសាសន៍ថា កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា បានធ្វើ​ឲ្យ​កំណើន ​នៃ​ការ​ចុះឈ្មោះ​ចូលរៀន មានការ​កើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​រាជរដ្ឋាភិបាល ក៏បាន​បង្កើត​បន្ថែម​នូវ​សាលារៀន សាងសង់​អគារសិក្សា និង ជ្រើសរើស​បន្ថែម​នូវ​បុគ្គលិក​អប់រំ រួម​ទាំង​ការបង្កើន​នូវ​ប្រាក់​បៀវត្សរ៍​ជា​បន្តបន្ទាប់ ។​

​ឯកឧត្ដម​ បាន​បន្តថា សម្រាប់​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី ឬ​កំពុងតែ​សិក្សា​តាម​គ្រឹះស្ថាន​អប់រំ​នានា ត្រូវ​មើលឃើញ​ពី​តម្លៃ នៃ​ការខិតខំ​របស់​រាជរដ្ឋាភិបាល​នេះ តាមរយៈ​ការប្រឹងប្រែង​រៀនសូត្រ និង​យក​ចំណេះដឹង​មក​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ រួមទាំង​មានការ​ភ័យខ្លាច ចំពោះ​សង្គ្រាម ដែល​វា​បង្ក​ការរំខាន ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស ។​

​​ជាមួយនេះ ឯកឧត្តម ហេង រតនា បាន​អំពាវនាវ​ផង​ដែរ ដល់​សិស្សានុសិស្ស ដែល​ត្រៀមខ្លួន​ប្រឡង​ថ្នាក់​ទី​១២​ឆ្នាំនេះ ត្រូវខិតខំ​មើល​មេរៀន ចៀសវាង​សកម្មភាព និង​ទង្វើ​ដែល​រំខាន​ដល់​ការសិក្សា ហើយ​ត្រូវ​ចង់​ចាំ​នូវ​ទិស​ស្លោក​គឺ “​អ្នកចេះ​គឺជា​ប់​” ។​

​បើ​តាម​លោក ចាប ច័ន្ទ​វិទ្យា អភិបាលស្រុក​លើកដែក បាន​ឲ្យ​ដឹងថា ស្រុក​លើកដែក មាន​វិទ្យាល័យ​ចំនួន​៣ និង​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី​១២ ចំ​នួន​ជាង ៣០០​នាក់ ហើយ​សម្រាប់​បេក្ខជន​ត្រៀមប្រឡង​បាក់​ឌុប​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ១១៧​នាក់ និង​ថ្នាក់​សង្គម​ចំនួន ២៥៨​នាក់។​

​​លោក​អភិបាលស្រុក បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២១ ក្នុងស្រុក​មួយ​នេះ មាន​សិស្ស​ត្រូវ​ប្រឡង​បាក់​ឌុប​ចំនួន ២៨៩​នាក់ ដោយ​ប្រឡង​ជាប់​ចំនួន ៧៧,៤៨​ភាគរយ ហើយ​មាន​អ្នក​ជាប់​និទ្ទេស​អេ (A) ចំនួន​៧​នាក់ ទទួល​បាន​នូវ​ការឧបត្ថម្ភ​លើកទឹកចិត្ត​ផ្សេងៗ ពី​អាជ្ញាធរ និង​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ផងដែរ៕ អត្ថបទ​៖ បាន សុខ​រិ​ទ្ធិ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm