
អន្ដរជាតិ៖ លោកស្រី Teresa Jimenezគឺជាអភិបាលរដ្ឋភាគកណ្តាលAguascalientesប្រទេសម៉ិកស៊ិក បានប្រកាសឲ្យដឹងថា ប្រធានសន្តិសុខរដ្ឋAguascalientes បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលបានសម្លាប់មនុស្សសរុប ៥នាក់។ ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅភាគខាងជើងរដ្ឋ Aguascalientes ហើយ មនុស្សទាំងអស់ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះ រួមទាំងរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ គឺលោក Porfirio Javier Sanchez៕
