
អន្ដរជាតិ៖ អ្នកនាំពាក្យមន្ទីរបច្ចកោណបាននិយាយថា សហរដ្ឋអាមេរិកនៅតែមានមន្ទិលសង្ស័យចំពោះសេចក្តីរាយការណ៍ដែលបានលើកឡើងថា អ៊ីរ៉ង់ផលិតបានមីស៊ីលល្បឿនលឿនជាងសំឡេង។ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnimរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីសប្តាហ៍មុនដោយដកស្រង់សម្តីមេបញ្ជាការអវកាសឆ្មាំបដិវត្តន៍អ៊ីរ៉ង់ថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ផលិតបានមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង៕