
អន្ដរជាតិ៖ រដ្ឋលេខាធិការទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន លោក Hirokazu Matsuno បានសន្យាថានឹងធ្វើការជាមួយអង្គការសហប្រជាជាតិ(UN) និងសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីឆ្លើយតបនឹងការបាញ់មីស៊ីលកូរ៉េខាងជើង។
ក្រុមមន្រ្តីជប៉ុន បាននិយាយថា មីស៊ីលដែលបានធ្លាក់នៅចម្ងាយប្រហែល ២០០គ.មពីប្រទេសជប៉ុននេះ មានសមត្ថភាពអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក៕
