សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នា​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រដ្ឋ​សភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ​និង​ទូលំទូលាយ​

2022/11/19 06:54:19 pm        528

​ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួប​សវនាការ និង​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ​នេះនៅ​វិមាន​រដ្ឋសភា​។

បន្ទាប់មក​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​នឹង​អញ្ជើញ​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម និង​បាន​អញ្ជើញ​ជា​អធិបតីភាព​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា និង​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ទូលំទូលាយ ឆ្លើយតប​បរិបទ​ជាក់​ស្តែង​ផង​ដែរ​។​ តប​តាម​ការអញ្ជើញ​របស់​សម្តេច​ប្រធានរដ្ឋសភា ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​។ បន្ទាប់មក​ឯកឧត្តម​នឹង​អញ្ជើញ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ដែល​រដ្ឋសភា​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​បន្ត​ទៀត​។​

​រដ្ឋសភា​កម្ពុជា​បានរៀបចំ​ទទួល​បដិសណ្ឋារកិច្ច​ជា​ផ្លូវការ ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា វៀតណាម​ដឹកនាំ​ដោយ​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា មុន​ពេល​ដែល​ថ្នាក់ដឹកនាំ​រដ្ឋសភា​ប្រទេស​ទាំងពីរ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​។ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូស​បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម​មាន​ការ​វិវឌ្ឍ​កាន់តែ​រីកចម្រើន និង​ស្អិត​រ​មួត ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព និង​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយគ្នា សំដៅ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​កម្រិត តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​នៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ការផ្លាស់ប្តូរ​បទពិសោធន៍​រវាង​គណៈកម្មការ​ជំនាញ និង​មន្ត្រី​ជំនាញ ការ​ចែក​រំលែក​ព័ត៌មាន និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​វេទិកា​អន្តរ​សភា​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើង​បន្ថែមថា រដ្ឋសភា​កម្ពុជា​ពេញចិត្ត និង​គាំទ្រ​ចំពោះ​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នា​ពេល​កន្លងមក​។ ​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​ចំណងមិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ពិសេស​រដ្ឋសភា​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​លំដាប់ ទាំង​នៅ​ក្នុង​កម្រិត​ទ្វេភាគី​ និង​អន្តរជាតិ​។ ឯកឧត្តម​បាន​ស្នើ​សម្តេច​ប្រធានរដ្ឋសភា​ជួយ​ជំរុញ​ និង​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​នៅ​ក្នុង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នេះ ឱ្យ​បាន​នៅ​គ្រប់​កម្រិត​ទាំង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មការ សមាជិកសភា​ស្ត្រី សមាជិកសភា​វ័យក្មេង និង​កម្រិត​មន្ត្រី​បច្ចេក​ទេស​។

​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​ជូនពរ​ដល់​រដ្ឋ​សភា​ក​ម្ពុ​ជា​រៀបចំ​មហាសន្និបាត ​AIPA លើក​ទី​៤៣ ទទួល​បាន​ជោគជ័យ​។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ ​និង​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​ធ្វើ​ឱ្យ​កិត្យានុភាព និង​តួនាទី​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​សំខាន់​ឡើង​។​ ​សូមជម្រាបថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ នៅ​កម្ពុជា​នា​ពេល​នេះ​បាន​ធ្វើឡើង បន្ទាប់ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ខែ​កញ្ញាកន្លង​មក​នេះ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm