និស្សិត​រាប់រយ​នាក់​ប៉ះទង្គិច​ជាមួយ​នគរបាល​នៅ​ស្រីលង្កា

2022/11/19 07:36:13 pm        567

​​ស្រីលង្កា៖ និស្សិត​សាកលវិទ្យាល័យ​រាប់រយ​នាក់​បាន​ប៉ះទង្គិច​គ្នា ​ជាមួយ​នគរបាល​នៅក្នុង​ទីក្រុង​កូឡុំបូ ជាទី​ក្រុង​ពាណិជ្ជកម្ម​របស់​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃ​សុក្រ ដោយ​ទាមទារ​ឱ្យមាន​ការដោះលែង​ពី​ការឃុំខ្លួន​អ្នកដឹកនាំ​និស្សិត​ពីរ​នាក់​។

​ប្រធានាធិបតី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិលោក Ranil Wickremesinghe បានដាក់​បទបញ្ជា​ឃុំខ្លួន​រយៈពេល​ ៩០​ថ្ងៃ​ក្រោម​វិធានការ​ទប់ស្កាត់​សកម្មភាព​ភេរវកម្ម ​ទៅលើ​សហព័ន្ធ​និស្សិត​អន្តរ​សាកលវិទ្យាល័យ​។ បទបញ្ជា​ក្រោម​ច្បាប់​ទប់ស្កាត់​ភេរវកម្ម​បាន​ផុតកំណត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ និស្សិត​តំណាង​ទាំងពីរ​នាក់​ដែល​ត្រូវបាន​ឃុំខ្លួន ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ ដែល​បាន​ឈានទៅដល់​ការលាលែង​ពី​តំណែង​របស់​ប្រធានាធិបតី​លោក Gotabaya Rajapaksa។​ ​អ្នកដឹកនាំ​និស្សិត​ត្រូវបាន​នាំខ្លួន​ទៅកាន់​តុលាការ និង​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​។ ក្រុម​សិទ្ធិមនុស្ស​ក្នុង​តំបន់ និង​អន្តរជាតិបាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Ranil Wickremesinghe ចំពោះ​ការបង្ក្រាប​ការតវ៉ា​ដោយ​សន្តិវិធី​នៅក្នុង​ប្រទេស​កោះ​មួយ​នេះ ​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​។​

​ប្រទេស​ស្រីលង្កាត្រូវបាន​ញាំញី​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង​ក្នុងឆ្នាំនេះ ដែល​បណ្តាលមកពី​ទុនបំរុង​ប្តូរប្រាក់​បរ​ទេស​​ធ្លាក់​ទាប​បំផុត បណ្តាលឱ្យ​ប្រជាជន​ចំនួន ២២លាន​នាក់​របស់​ប្រទេស​ជួប​ការលំបាក​ ក្នុងការ​ចំណាយ​លើ​ការ​នាំចូល​សំខាន់ៗរួមមាន​ទាំង​ប្រេងឥន្ធនៈ ស្បៀងអាហារ ឧស្ម័ន​ចម្អិន​អាហារ និង​ថ្នាំពេទ្យ​។ ការតវ៉ា​ដែល​បាន​រាល​ដាល​​នៅក្នុង​ខែកក្កដាបាន​បណ្តាលឱ្យ​អតីត​ប្រធានាធិបតីលោក ​Gotabaya Rajapaksa ភៀសខ្លួន​ចេញពី​ប្រទេស ហើយ​បាន​លាលែង​ពី​តំណែង​ បន្ទាប់ពី​ក្រុមអ្នកតវ៉ា​បាន​សម្រុកចូល​ការិយាល័យ​ និង​លំនៅឋាន​របស់លោក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm