កម្ពុជា នឹងបើកវគ្គហ្វឹកហ្វឺនអាស៊ានលើកទី៥ ស្តីពីបោសសំអាតមីនឆ្នាំ២០២២ ថ្ងៃទី២១ ខែវិច្ឆិកានេះ

2022/11/19 09:02:39 pm        801

ភ្នំពេញ៖ អនុវត្តតាមនិយាមអង្គការសហប្រជាជាតិ UN ពាក់ព័ន្ធនឹងចែករំលែកបទពិសោធន៍កម្ពុជា ក្នុងការងារដោះមីនក្របខ័ណ្ឌUN ​នៅថ្ងៃទី២១​ ខែវិច្ឆិកានេះ មជ្ឈមណ្ឌលជាតិគ្រប់គ្រង​រក្សា​សន្តិភាព​កម្ពុជា ​នឹងបើកវគ្គហ្វឹកហ្វឺនថ្នាក់តំបន់ ​និងអាស៊ានទី៥ ​ស្តីពីការបោសសម្អាត​មីនឆ្នាំ២០២២ឡើងវិញ រយៈពេល១៩ ថ្ងៃនៅសាលាហ្វឹកហ្វឺនពហុជាតិ ACO ខេត្តកំពង់ស្ពឺ ខណៈវគ្គហ្វឹកហ្វឺននេះ​កម្ពុជា​អាកខានរៀបចំ២ឆ្នាំ​ដោយសារកូវីដ១៩។

បើតាមនាយឧត្តមសេនីយ៍​ សែម សុវណ្ណនី អគ្គនាយក ​មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន​ថ្លែងឲ្យដឹង​នៅថ្ងៃទី១៩ ​ខែវិច្ឆិកានេះ​ ថ្លែងថា​ ដោយ​មាន​អនុញ្ញាត​ និង​ពីគាំទ្រ​ពី​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ ក្រសួងការពារជាតិ នៅថ្ងៃទី២១ ​ខែវិច្ឆិកា​នេះ ​នឹងធ្វើពិធីបើកវគ្គ​ហ្វឹកហ្វឺន​ថ្នាក់តំបន់ និង​អាស៊ានលើកទី៥ស្តីពីបច្ចេកទេសបោសសម្អាតមីនឡើងវិញ ​ដែលការរៀបចំឆ្នាំ២០២២នេះ គឺមាន​សិក្ខាកាម​ជាយោធាមកពីបណ្តាប្រទេសជាច្រើនរួមមាន៖ ​ប្រទេសឥណ្ឌូនេស៊ី ​ថៃ វៀតណាម ហ្វីលីពីន ​ ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដែស ឡាវ ​ ម៉ុងហ្គោលី និងកម្ពុជាខ្លួនឯងសរុបជាង៣១រូប។

ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា នៅក្នុងវគ្គ​ហ្វឹកហ្វឺន​ថ្នាក់តំបន់អាស៊ាននេះ ​គឺមានសាស្ត្រាចារ្យ គ្រូយោធារ្យ​ចំនួនជាង ១០រូបមកពីប្រទេស បារាំង អូស្ត្រាលី ជប៉ុន ចិន ​អាមេរិក ​ឥណ្ឌា និង​គ្រូយោធាចារ្យមកពីអង្គការសហប្រជាជាតិផងដែរ។

ឯកឧត្តម ​នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី ថ្លែងថា ​វគ្គហ្វឹកហ្វឺន​ការបោសសម្អាតមីនថ្នាក់តំបន់-អាស៊ាននេះ ធ្វើក្នុងគោលបំណងចែករំលែកបទពិសោធន៍ ​បញ្ជ្រាប​ចំណេះដឹង ​ចំណេះធ្វើ ស្តីពី​បច្ចេកទេស​បោសសម្អាតមីន​សម្រាប់ប្រតិបត្តិការសន្តិភាព​ អង្គការសហប្រជាជាតិ ក៏ដូចជា​ការ​ចូលរួម​បោសសម្អាតមីនមនុស្សធម៌ជាដើម​ ហើយ​ក្រោយសិក្សា​វគ្គហ្វឹកហ្វឺននេះ សិក្ខាកាម​ភាគច្រើន​ជាអ្នកតំណាងប្រតិបត្តិករដោះមីនមកពីបណ្តាប្រទេស នឹងទទួលបានការផ្លាស់ប្តូរ​បទ​ពិសោធន៍ ​និងការចែករំលែកមេរៀន ​ដែលដកស្រង់ផ្ទាល់ពីតំបន់បេសកកម្ម ​ដោយយោធាចារ្យជាតិ និង​អន្តរជាតិ។

សូមបញ្ជាក់ថា​ វគ្គហ្វឹកហ្វឺន​ថ្នាក់តំបន់ និងអាស៊ានស្តីការការងារបោសសម្អាតមីននេះ ​កម្ពុជា បានរៀបចំ​ដំបូងនៅឆ្នាំ២០១៦​ ហើយក្រោយមកបានអាកខានរៀបចំចំនួន២ឆ្នាំ ​គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ​ដោយសារវិបត្តិការរីករាលដាលមេរោគកូវីដ១៩ ៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ប្រកាសដាក់អោយប្រើប្រាស់វិក្កបត្រឌីជីថល
2026/09/25 09:09:03 pm        1
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
2026/09/25 05:40:04 pm        1
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក ចៀសវាងចំណាកស្រុកខុសច្បាប់ប្រឈមគ្រោះថ្នាក់ និងការរើសអើង
2026/09/25 05:16:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ប្រកាសដាក់អោយប្រើប្រាស់វិក្កបត្រឌីជីថល

2026/09/25 09:09:03 pm
​រដ្ឋមន្ត្រីនៃកិច្ចព្រមព្រៀងការពារជាតិ Mecca ពិភាក្សាអំពីកិច្ចប្រជុំបន្ទាន់មួយ ដើម្បីគាំទ្រអារ៉ាប៊ីសាអ៊ូឌីត
2026/09/25 07:14:42 pm
​មនុស្ស៣នាក់ រងរបួស ក្នុងហេតុការណ៍ផ្ទុះក្នុងទីក្រុង Athens ប្រទេសក្រិក
2026/09/25 07:13:15 pm
​កូឡុំប៊ី​កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ ដោយសារ​កង្វល់​សន្តិ​សុខ​ជាតិ​
2026/09/25 07:09:40 pm
​អាកាសយានដ្ឋាន Najaf របស់អ៊ីរ៉ាក់ ផ្អាករាល់​ជើងហោះហើរទៅ និងមកពីអ៊ីរ៉ង់ រហូតមានការជូនដំណឹងបន្ថែម
2026/09/25 06:42:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/24 09:47:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/25 06:43:32 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/25 09:56:58 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/25 12:53:36 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm