ក្រសួងសុខាភិបាល បានរៀបចំការប្រឡងក្របខ័ណ្ឌមន្រ្តីរាជការសុខាភិបាល ឆ្នាំ២០២២

2022/11/20 03:19:41 am        678

ភ្នំពេញ: ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ រួមនិងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញពិនិត្យ និងកាត់វិញ្ញាសា ប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌសុខាភិបាល ឆ្នាំ២០២២ ដោយធ្វើឡើនៅក្នុងវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងសុខាភិបាល បានបើកការប្រឡងក្របខ័ណ្ឌមន្ដ្រីរាជការសុខាភិបាលនៅទូទាំងប្រទេស ដែលមានបេក្ខជនចំនួន១១,៨៩៨នាក់ ហើយយើងត្រូវការជ្រើសរើស ៣,៣២៤នាក់ សម្រាប់នៅថ្នាក់កណ្ដាល (អង្គភាពថ្នាក់មជ្ឈឹម) ចំនួន៩១៣នាក់ អង្គភាពរាជធានី-ខេត្ដ ចំនួន២,៤១១នាក់ ដែលជ្រើសរើសចំនួន២០មុខវិជ្ជា។

ចំណែកការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការ ធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានមណ្ឌលប្រឡងចំនួន០៤ មណ្ឌល រួមមាន៖ មណ្ឌលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, មណ្ឌលសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ, មណ្ឌលវិទ្យាល័យ បាក់ទូក និងមណ្ឌលសាលាបឋមសិក្សាបាក់ទូក។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានជម្រាបជូនទៀតថា ការអញ្ជើញមកបើកវិញ្ញាសារប្រឡងនេះ ក៏មានការចូលរួមពីក្រសួងមុខងារសាធារណៈ ឧបការីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជាសាក្សីក្នុងការពិនិត្យការងារប្រឡង ដើម្បីប្រាកដថា យើងផ្ដល់ភាពយុត្ដិធម៌ដល់បេក្ខជន បេក្ខនារី ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ពិសេសឱ្យប្រាកដប្រជាថា យើងធ្វើបានត្រឹមត្រូវទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយធ្វើឱ្យប្រជាជនមានជំនឿទុកចិត្ដ លើប្រព័ន្ធប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែងការប្រឡងក្របខ័ណ្ឌមន្រ្តីរាជការសុខាភិបាល ឆ្នាំ២០២២ មានអ្នកគ្រប់គ្រង និងអនុរក្ស ចំនួន ៧១៣នាក់ ក្នុងនោះ មានអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ២០០នាក់ផងដែរ។

ចំណែកចំពោះការធ្វើកំណែ នៃការប្រឡងជ្រើសរើសមន្រ្តីរាជការក្របខ័ណ្ឌសុខាភិបាល ឆ្នាំ២០២២នេះ អាចកែបានឆាប់ៗ ព្រោះប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច។ ដូច្នេះសូមឲ្យក្មួយៗយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ក៏សូមជូនពរដល់បេក្ខជន បេក្ខនារី ដែលបានមកប្រឡងទាំងអស់សូមជាប់គ្រប់ៗគ្នា៕ អត្ថបទ: រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm