ប្រមុខកងទ័ពចិនសំដែងការរីករាយចំពោះទំនាក់ទំនងល្អរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំង២ កម្ពុជា ចិន

2022/11/21 01:52:42 am        688

ភ្នំពេញ ៖ប្រមុខកងទ័ពចិនបានសំដែងនូវការរីករាយជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រទេសទាំង២ កម្ពុជា ចិនមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការរឹងមាំ ជាពិសេសរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំង២។

​ការលើកឡើងរបស់ភាគីចិននៅចំពោះមុខសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលដែល​សម្តេច​បានអនុញ្ញាតឱ្យឯកឧត្តម វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាល្ងាច​ថ្ងៃអាទិត្យទី២០វិច្ឆិកា​នេះ ខណៈ​ឯកឧត្តមបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាថ្ងៃទី២៣វិច្ឆិកា។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា៖នៅក្នុងជំនួបនេះ ឯកឧត្តម វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់​និងសម្ដែង​នូវការ​អបអរសាទរជូនចំពោះសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជាជាមួយ​នឹងការដឹកនាំកិច្ចប្រជុំកំពូល​អាស៊ាននិងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធទទួលបានលទ្ធផលយ៉ាងជោគជ័យ។ឯកឧត្តម វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពនិងកងទ័ព​ដែលកំពុងមាន​ទំនាក់ទំនងល្អនិងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាប​ជូនសម្ដេចតេជោ​ថា៖ចិននឹងបន្តជួយដល់កម្ពុជាថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ី ហ្វុងហឺ ដែលបានមកចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ានបូកដោយផ្ទាល់ហើយក៏បានថ្លែងអំណរគុណជូនឯកឧត្តមផងដែរ ចំពោះការវាយតម្លៃអំពី​ការរីកចម្រើនរបស់​កម្ពុជានិងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹងការថ្លែងអំណរគុណដល់​ជំនួយរបស់មិត្តចិនដែល​បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា៕


អត្ថបទដែលទាក់ទង

ទេសចរអន្តរជាតិពេញចិត្តខ្លាំងចំពោះការចូលទស្សនា និងទទួលយក​បទ​ពិសោធន៍​ការ​ធ្វើបុណ្យ​​កាន់​​បិ​ណ្ឌតាមវត្តអារ៉ាម
2026/10/05 02:17:44 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រជុំត្រៀមចូលរួម AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន ឱ្យទទួលបានជោគជ័យ នាំផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ
2026/10/05 02:04:24 pm        1
យុវជនកាន់តែក្លាហានក្នុងការចូលបំពេញកាតព្វកិច្ចយោធា និងប្តេជ្ញា​ដាច់​ខាត​ការពារ​បូរណ​ភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន
2026/10/05 01:57:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទេសចរអន្តរជាតិពេញចិត្តខ្លាំងចំពោះការចូលទស្សនា និងទទួលយក​បទ​ពិសោធន៍​ការ​ធ្វើបុណ្យ​​កាន់​​បិ​ណ្ឌតាមវត្តអារ៉ាម

2026/10/05 02:17:44 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រជុំត្រៀមចូលរួម AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន ឱ្យទទួលបានជោគជ័យ នាំផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ
2026/10/05 02:04:24 pm
​យុវជនកាន់តែក្លាហានក្នុងការចូលបំពេញកាតព្វកិច្ចយោធា និងប្តេជ្ញា​ដាច់​ខាត​ការពារ​បូរណ​ភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន
2026/10/05 01:57:22 pm
​កម្ពុជាបញ្ចប់បេសកកម្មកីឡាអាស៊ី ដោយឈ្នះមេដាយ ៤គ្រឿង ខណៈចិន ឈរលេខ១ និងម្ចាស់ផ្ទះជប៉ុន ឈរលេខ២
2026/10/05 12:55:45 pm
​មេដឹកនាំជនជាតិដើមស៊ែរប៊ីរស់នៅបូស្នីជាប់បម្រាម លោក Dodik ប្រកាសពីជ័យជម្នះរបស់គណបក្សក្នុងការបោះឆ្នោត
2026/10/05 12:45:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm