
នគរបាលបាននិយាយថា មនុស្ស ៥នាក់បានស្លាប់ និង១៨នាក់ រងរបួសក្នុងការបាញ់ប្រហារនៅក្លឹបកម្សាន្តរាត្រី សម្រាប់ភេទទី៣ ក្នុងទីក្រុងColorado Springs នៃរដ្ឋ Colorado សហរដ្ឋអាមេរិក។
ជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះថា Anderson Lee Aldrich វ័យ២២ឆ្នាំ ហើយស្នងការនគរបាលក្រុង Colorado Springs លោក Adrian Vasquez បាននិយាយកាលពីថ្ងៃអាទិត្យថា ជនល្មើសបានប្រើកាំភ្លើងវែង និងបានចាប់ផ្ដើមបាញ់ប្រហារភ្លាមៗ បន្ទាប់ពីចូលទៅដល់ក្នុងក្លឹបកម្សាន្តនោះ។