ភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសន្និសិទសារព័ត៌មានស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍បញ្ជាក់ថា ចំពោះបេក្ខជនប្រឡងបាក់ឌុប មានជំងឺកូវីដ-១៩ នឹងត្រូវរៀបចំទីតាំងប្រឡងដាច់ដោយឡែក ដើម្បីកុំឲ្យបង្កការព្រួយបារម្ភ ដល់បេក្ខជនដទៃ ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានបេក្ខជនចូលរួមប្រឡងជាង ១២ម៉ឺននាក់។ ចំពោះលទ្ធផលគ្រោងនឹងប្រកាសនៅថ្ងៃទី២៧ធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយខេត្តផ្សេងៗ នឹងប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕

