កូរ៉េខាងជើង៖ សេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសារព័ត៌មានរដ្ឋ KCNA បាននិយាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ទី២០ វិច្ឆិកា បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងជុំវិញការថ្កោលទោសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចំពោះការបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM របស់ប្រទេសនេះ។
កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប ១គ្រាប់កាលពីថ្ងៃសុក្រ មួយក្នុងចំណោមការសាកល្បងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន ដែលជំរុញឲ្យលោក Guterres ជំរុញដល់ទីក្រុងព្យុងយ៉ាងឲ្យបញ្ឈប់សកម្មភាពបង្ករឿងណាមួយបន្ថែមទៀត។ ប្រមុខការទូតលោកស្រី Choe Son Hui បានឆ្លើយតបដោយការបង្ហាញការសោកស្ដាយជាខ្លាំងជុំវិញការពិតដែលថា អគ្គលេខាធិការអង្គការសហប្រជាជាតិលម្អៀងខ្លាំងទៅលើសហរដ្ឋអាមេរិក។
លោកស្រី Choe និយាយថា សេចក្ដីថ្លែងការណ៍របស់ប្រមុខអង្គការសហប្រជាជាតិគឺបានបញ្ជាក់ច្បាស់ពីបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបេសកកម្មសមស្របដែលត្រូវរក្សាភាពមិនលម្អៀងតាមគោលបំណង និងភាពត្រឹមត្រូវ។ លោកស្រីបានបន្ថែមថា បញ្ហានេះបង្ហាញថា លោក Guterres គឺជាអាយ៉ងរបស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន