រដ្ឋបាល​ខេត្ត​សៀមរាប​ត្រៀម​ផែនការ​ឆ្លើយតប​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​កូ​វីដ​-១៩

2021/04/27 09:59:58 am        176

សៀមរាប៖ អាជ្ញាធរ​ខេត្ត​សៀមរាប​លើក​ឡើង​ថា ការ​បិទ​ខ្ទប់​តំបន់​ណាមួយ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ វា​គឺជា​ជម្រើស​ចុងក្រោយ​ដើម្បី​ស្តារ​ស្ថានភាព​ឡើងវិញ យ៉ាង​ណា​ក៏​ដោយ​កិច្ចប្រជុំ​បន្ទាន់​មួយបាន​បង្ហាញ​ នូវ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​ចំពោះ​ស្ថានភាព​នោះ ដោយ​ផ្ដោត​ជា​សំខាន់​ទៅលើ​បញ្ហា​រក្សា​ស្ថិរភាព​ ផ្គត់ផ្គង់​ស្បៀងអាហារ​លើ​ទីផ្សារ និង​ការ​ចម្លង​ជំងឺ​រាលដាល​ក្នុង​សហគមន៍​។

ផែនការ​ត្រៀម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រួម​ទាំង​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប ​ក្នុង​ករណី​មាន​ការ​បិទ​ខ្ទប់​តំបន់​ណាមួយ បញ្ចៀស​ហានិភ័យ​ធ្ងន់ធ្ងរ​នោះ អាជ្ញាធរ​ខេត្ត​សៀម​រាបបាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដែល​ពាក់ព័ន្ធ​ជា​សំខាន់គឺ​រឹត​បន្តឹង​ការអនុវត្ត​វិធានការ​សុវត្ថិ​ភាព ក្នុង​នោះ​ត្រូវ​បាន​ផ្តោត​ទៅ​លើ​ផែនការ​ផ្គត់ផ្គង់​ត្រី​សាច់ បន្លែ គ្រឿងទេស កាត់បន្ថយ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​នៅ​ទីប្រជុំ​ផ្សារ ធានា​ឲ្យ​បានការ​គ្រប់គ្រង​ហា​នី​ភ័យ​នៃ​ការ​ចម្លងរវាង​អាជីវករ និង​អតិថិជន​ជា​អ្នកទិញ​។​ កិច្ចប្រជុំ​នេះធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១ ដោយ​មន្ត្រី​ពាក់ព័ន្ធ រួមមាន​អនុ​គណៈកម្មការ​ស្រាវជ្រាវ តាមដានបុគ្គល​សង្ស័យ​មាន​មេរោគ​កូ​វីដ​-១៩ មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​ព័ត៌មាន និង​សមាគម​សហគ្រិន​វ័យក្មេង​សាខា​ប្រចាំ​ខេត្ត រដ្ឋ​បាល​ក្រុង​សៀមរាបក៏​មាន​វត្តមាន​ផ្ដល់​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​។​

តាម​ប្រសាសន៍​របស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​បង្ហាញ​ថា ចាំបាច់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បង្កើត​ឲ្យ​មាន​ខ្សែ​បណ្ដាញ​ទំនាក់ទំនងរវាង​អ្នកលក់​បោះ​ដុំ និង​អ្នកលក់​ចែកចាយ​បន្ត ដើម្បី​ធានា​ថាក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់ ពុំ​មាន​បញ្ហា​ចោទឡើង​អំពី​ស្បៀង ម្ហូបអាហារ និង​តម្រូវការ​ផ្សេងៗ​ទៀត​នោះ​ឡើយ​។​ កិច្ចប្រជុំ​នេះ​បាន​បង្ហាញ​វិធីសាស្ត្រ បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ទំនាក់​ទំនង​រវាង​អ្នក​អ្នកលក់ ​និង​អ្នកទិញ លើកទឹកចិត្ត​ដល់​សេវា​ដឹកជញ្ជូនសំដៅ​ទៅដល់​អ្នក​រ៉ឺម៉ក​ម៉ូតូ ត្រីចក្រយានយន្ត​ផាស់​អាប់ អ្នក​រត់​ម៉ូតូឌុប ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​រួចហើយ​។ ការទិញ​លក់​តាម​អន​ឡាញ ការទិញ​លក់ទំនិញ​គ្រប់​ប្រភេទ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ ការ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ ដែល​នេះ​ជា​វិធីសាស្ត្រ ជួយ​បង្ការ​ហា​នី​ភ័យ​ផង​ដែរ ចំពោះ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ចូល​ក្នុង​សហគមន៍។

យោង​តាម​ករណី​យ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ លើ​អាជីវករ​ផ្សា​ក្រោមត្រូវ​បាន​កិច្ច​ពិភាក្សា​គ្នា​នេះ ដាក់​ចេញ​នូវ​ផែនការ​ស្រង់​ស្ថិតិ​អាជីវករ​ នៅ​ក្នុង​ផ្សារ​ទាំង​អស់​នៃ​ខេត្ត​សៀមរាប ដោយ​ចាត់ទុកថា ជា​ក្រុម​មនុស្ស​អាទិភាព​សម្រាប់​ទទួល យក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រួម​ទាំង​ប្រតិបត្តិ​ករ​ទេសចរណ៍​ផង​ដែរ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ថ្ងៃ​អនាគត ដែល​វិស័យ​មួយ​នេះអាច​នឹង​ក្រោកឈរ​ឡើងវិញ នៅ​ពេល​ដែល​ការ​ចាក់​វ៉ាក់សាំងឈាន​ដល់​ភាគរយ នៃ​ការកាត់បន្ថយ​ហា​នី​ភ័យ​ចម្លង​នោះ​។ យ៉ាងណាក៏ដោយ ការ​បិទ​ខ្ទប់​តំបន់​ណាមួយ​ដែល​ផ្ទុះ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩ វា​គឺជា​ជម្រើស​ចុង​ក្រោយ​ដើម្បី​ទប់ទល់​ស្តារ​ស្ថានភាព​ឡើងវិញ ក៏ប៉ុន្តែ​មានតែ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ដែល​ជម្រើស​ចុងក្រោយ​នេះមិន​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់ ព្រោះ​វា​មិន​មាន​ការ​ចម្លង​នៅ​ក្នុង​សហគមន៍​៕ ​អត្ថបទ៖ ងឹ​ន គឹម​ឡេង

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm