អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ចោទប្រកាន់​ដាក់គ្នា​ជុំវិញ​ការ​បាញ់​ផ្លោង​លើ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/11/21 05:57:05 pm        366

​អ៊ុយក្រែន៖ ទីក្រុង Kyiv និង Moscow កាលពី​ថ្ងៃអាទិត្យ​បាន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​ លើ​ការបាញ់​ផ្លោងចូល​តំបន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​រុស្ស៊ី​កំពុង​គ្រប់គ្រង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគខាងត្បូង​។

​ទីភ្នាក់ងារ​ឃ្លាំមើល​ថាមពល​អា​តូ​មិ​ករ​បស់​អង្គការសហប្រជាជាតិ ដែលមាន​ក្រុម​អ្នកជំនាញ​ប្រចាំ​ការ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​ក្នុង​តំបន់​អឺរ៉ុប​បាន​និយាយថា ការផ្ទុះ​ដ៏​ខ្លាំងក្លា​បានកើត​ឡើង​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ កង​ទ័ព​រុស្ស៊ី​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ទីក្រុង Kyiv មិន​បញ្ឈប់​សកម្មភាព​បង្កហេតុ​របស់ខ្លួន​ក្នុង​គោលបំណង​បង្កើត​ការ​គំរាម​កំហែង​ដ៏​មហន្តរាយ​ បង្កើតឡើង​ដោយ​មនុស្ស​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នោះទេ​។ កងទ័ព​ខាងលើ​បាន​បន្ថែមថា ទោះបីជា​មានការ​បាញ់​ផ្លោងក៏ដោយ ក៏​កម្រិត​រ៉េ​អា​ក់ទ័រនៅតែ​ដំណើរ​ការធម្មតា​។

​របាយការណ៍​នោះ​បញ្ជាក់ថា មី​ស៊ី​ល​ជាច្រើន​គ្រាប់​បាន​ផ្ទុះនៅ​ជុំវិញ​បង្គោល​ភ្លើង​ដែល​ផ្គត់ផ្គង់​រោងចក្រ​នោះ​ គឺ​បង្គោល​ផ្គត់ផ្គង់​ភ្លើង​ទី​៤ និង​ទី​៥ និង​អគារ​ពិសេស​លេខ​២​។ លោក Renat Karchaa ទីប្រឹក្សា​របស់​ទីភ្នាក់ងារ​នុយក្លេ​អ៊ែរ Rosatom របស់​រុស្ស៊ី​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ TASS ថា អគារ​ពិសេស​នោះបាន​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ​។ ​ចំណែក​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែ​រ​របស់​អ៊ុយ​ក្រែ​ន Energoatom បាន​និយាយ​ភ្លាមៗ​ថា រុស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ​ការផ្ទុះ​ទាំងនោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm