រុស្ស៊ី៖ យុទ្ធោបករណ៍ត្រូវបានដាក់ពង្រាយនៅកណ្ដាលទីក្រុង Moscow កាលពីថ្ងៃទី២៦ ខែតុលា ហើយគេបានមើលឃើញក្រុមមន្ត្រីផ្ដល់សេវាបរទេស (FSO) ទំនងជាកំពុងហាត់សមដើម្បីការពារអគារនានារបស់រដ្ឋាភិបាល។
តាមពិតយោងតាមសារព័ត៌មាន The Insider ដែលបានទទួលឯកសារពាក់ព័ន្ធនឹងការហាត់សមនេះ ក្រុមអង្គរក្សរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងត្រៀមការពារលោកពីរដ្ឋប្រហារ ហើយការហាត់សមតាកទិកនេះ គ្រាន់តែជាចំណែកតូចមួយនៃវិធានការពិសេសៗជាច្រើនដែលបានគ្រោងនៅទីនោះ ថានឹងមានការគំរាមកំហែងដែលថា មេដឹកនាំរូបនេះអាចត្រូវគេផ្ដួលរំលំ។
ឯកសារនេះក៏បានព្រមានផងដែរអំពីផលប៉ះពាល់ផ្លូវចិត្ត ដែលមន្ត្រីសន្តិសុខអាចនឹងត្រូវដោះស្រាយក្នុងករណីមានរដ្ឋប្រហារ ហើយព្រមានថា ភ្នាក់ងារបរទេសអាចប្រើវិធីសាស្ត្រមិនសមរម្យផ្សេងៗ ដើម្បីធ្វើឲ្យប៉ះពាល់ដល់ពួកគេ។ សារព័ត៌មាន the Insider បាននិយាយថា ក្រុមអាជ្ញាធររុស្ស៊ីក៏បារម្ភផងដែរថា បណ្ដាញសារព័ត៌មានធំៗ បណ្ដាញសង្គម អង្គការសាសនា និងក្រុមជនឆ្លៀតឱកាសនឹងប្រើប្រឆាំងក្រុមអាជ្ញាធរវិមានក្រឹមឡាំង៕
អត្ថបទ៖ សុខមាន