កម្ពុជារកចំណូលបាន ៣ ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល ១០ ខែដំបូង

2022/11/21 07:49:03 pm        947

ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ៧,៦២ លានតោនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២២ ដោយទទួលបានប្រាក់ចំណូលចំនួន ​៣,០៧ ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ កាលពីថ្ងៃសៅរ៍​ទី១៩ ខែវិច្ឆិកានេះ ​បានឱ្យដឹងថា ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់​ ក្នុងចំណោមផលិតផលផ្សេងទៀត។ របាយការណ៍ បានបន្ថែមថា ប្រទេសចិនគឺជាអ្នកទិញដ៏សំខាន់មួយនៃផលិតផលរបស់​ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ងិន ឆាយ អគ្គនាយក​នៃ​អគ្គ​​នាយកដ្ឋាន​កសិកម្ម ​លើកឡើងកាលពីថ្មីៗនេះថា ​​កំណើន​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ​មានការ​​កើន​ឡើង​គួរ​ឱ្យកត់សម្គាល់​។

ឯកឧត្តម ​បន្តថា ក្រៅពី​ការអនុវត្ត​វិធានការ​អនាម័យ ​និង​ភូតគាម​អនាម័យ​ នៅ​មាន​បញ្ហា​ប្រឈម​សំខាន់ៗ​មួយ​ចំនួន​ដូចជា កង្វះ​ហេដ្ឋា​រចនាសម្ព័ន្ធ​គាំទ្រ​សម្រាប់​មន្ទីរ​ពិសោធន៍​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ​ស្ថានីយ​ពិសោធន៍​ស្រាវជ្រាវ ហេ​ដ្ឋា​រចនាសម្ព័ន្ធ​កសាង​ទិន្នន័យ​វិទ្យាសាស្ត្រ វិទ្យាស្ថាន​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​ជាដើម​។

កសិកម្ម​គឺជាសសរស្តម្ភមួយក្នុងចំណោម​សសរស្តម្ភទាំងបួន​ដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ យោងតាម​ក្រសួង បានឱ្យដឹងថា​ វិស័យនេះ​បានរួមចំណែក ២៤,៤ ភាគរយដល់​ផលិតផលក្នុង​ស្រុកសរុប ក្នុងឆ្នាំ២០២១ ។

ស្រូវគឺជាដំណាំ​សាច់ប្រាក់​ដ៏សំខាន់នៅក្នុងប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ដែល​អង្ករប្រហែល ១២,២ លាន​តោន​ត្រូវបាន​ផលិតនៅឆ្នាំ ២០២១ ​កើនឡើង ១១,៦ ​ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm