អេកូទេសចរណ៍ និងសក្តានុពលធម្មជាតិ នឹងជំរុញភ្ញៀវទេសចរផ្ទៃក្នុងដើរកម្សាន្តកើនឡើង

2022/11/21 09:26:14 pm        612

ភ្នំពេញ៖ ផ្សារភ្ជាប់ជាមួយអេកូទេសចរណ៍ និងទេសចរណ៍ រដ្ឋាភិបាលកម្ពុជារំពឹងថា នៅឆ្នាំ​២០២៣ខាងមុខ នឹង​អាចទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរ​កម្សាន្តតាមតំបន់​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ប្រមាណ ១១លាននាក់។

នៅក្នុងពិធីបើកវេទិកាជាតិអេកូទេសចរណ៍​ លើកទី៣ នៅព្រឹកថ្ងៃទី២១ ​វិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) ​មានប្រសាសន៍ឲ្យដឹងថា រាជ​រដ្ឋាភិបាល​បាន​អនុម័តដាក់ឲ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្តីពីផែនការស្ដារ និងលើកស្ទួយវិស័យ​ទេសចរណ៍កម្ពុជាក្នុង ​និងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពី ឆ្នាំ២០២១ ដោយក្នុងនោះអនុវិស័យ​អេកូទេសចរណ៍ ​គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ (ទេសចរណ៍ វប្បធម៌ ទេសចរណ៍ឆ្នេរ ​អេកូទេសចរណ៍ ​និងភាពជាខ្មែរ) ក្នុងការស្តារ និងលើកស្ទួយវិស័យ​ទេសចរណ៍​កម្ពុជា។

ឯកឧត្តម បានបន្តថា តាមផែនការដែលបានដាក់ចេញ ​និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាន​នាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ​ជាមួយភាព​មិនប្រាកដ​ប្រជានៃវិបត្តិជំងឺកូវីដ-១៩ និង​វិបត្តិ​សកលលោកនានា ​ខណៈដែលរយៈពេល​ ១០ខែ ឆ្នាំ២០២២នេះ យើងទទួលបានភ្ញៀវ​អន្តរជាតិ​ប្រមាណ ១,៥ លាននាក់ និងរំពឹងថានឹងទទួលបានប្រមាណ ​២លាននាក់ ​សម្រាប់ឆ្នាំ២០២២នេះ។

ឯកឧត្តម ថោង ខុន​ បានបញ្ជាក់ថា ​កម្ពុជាគឺសំបូរទៅដោយសក្តានុពលធម្មជាតិ និងអេកូ​ទេសចរណ៍​នៅទូទាំងប្រទេស រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាត​បំផុត​លើសាកលលោក ​តំបន់ជួរភ្នំក្រវ៉ាញ រួម​ បញ្ចូល​ទាំងតំបន់អារ៉ែង​ តំបន់បឹងទន្លេសាប និងតំបន់ភូមិ​ភាគឦសាន ដែលមានសត្វផ្សោតដ៏កម្រជាដើម។

ក្នុងន័យនេះ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ ​និងអេកូទេសចរណ៍ ​ដែលមានចរិតយុទ្ឋសាស្ត្រ និង​នយោបាយ ពិតជាបានរួមចំណែកសំខាន់​ក្នុងការអភិវឌ្ឍ​នៅតាមមូលដ្ឋាន។

តាមរយៈវេទិកាថ្ងៃនេះ ​ឯកឧត្តមរដ្ឋមន្រ្តី ​បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ​បង្ហាញជូនអង្គវេទិកាឲ្យ​បាន​គ្រប់ជ្រុងជ្រោយ​ នូវគោលនយោបាយ ​និងផែនការសកម្មភាពអាទិភាព ក្នុងការជំរុញការ​ដោះ​ស្រាយទៅលើបញ្ហាសំខាន់ៗ ​ដូចជាការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ​ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ​ការបន្តតំឡើងប្រព័ន្ធទូរស័ព្ទ ​និងប្រព័ន្ឋអ៊ីនធើណែត ​ការគ្រប់គ្រងសំរាម ការ​ដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ការព្យាបាលជំងឺគ្រុនចាញ់ ​និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេស​ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីចូលរួមចំណែកដល់ការ​អភិវឌ្ឍវិស័យអេកូទេសចរណ៍ ​និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាព៕ អត្ថបទ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        9
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm