​រដ្ឋ​បាល​ខេត្ត​ស្ទឹងត្រែង​បាន​ដាក់​បម្រាម​គោចរ​នៅ​ពេលយប់​ពី​ម៉ោង ​៨​យប់​ដល់​ម៉ោង ​៥​ភ្លឺ​

2021/04/27 09:59:58 am        144

ស្ទឹងត្រែង៖ កម្លាំង​សមត្ថកិច្ច​ចម្រុះចុះ​ទប់ស្កាត់​ការធ្វើ​ចរាចរ ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ និង​ផ្អាក​អាជីវកម្មលក់ដូរ​ដែល​មិន​ចាំ​បាច់​នានា​ជា​បណ្ដោះ​អាសន្ន ដើម្បី​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​។​

​រដ្ឋ​បាល​ខេត្ត​ស្ទឹងត្រែង​បាន​ដាក់​ចេញ​នូវ​បម្រាម​គោចរ និង​ការ​ធ្វើ​អាជីវកម្ម​លក់ដូរ​ដែល​មិន​ចាំ​បាច់ ជាពិសេស​ការលក់ដូរ​គ្រឿង​ស្រវឹង​ នៅ​ពេល​យប់​ជា​បណ្ដោះអាសន្ន ក្នុង​កាលបរិច្ឆេទ​រយៈ​ពេល​ពី​ ៥​ថ្ងៃទៅ ៧​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ដាស់តឿន​ប្រជា​ពលរដ្ឋ អ្នក​ដំណើរ ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម ម្ចាស់​រថយន្ត​ដឹកជញ្ជូន អាជីវកម្ម​រមណីយដ្ឋាន និង​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ក្នុង​គោលដៅធានា​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង​។​ ក្នុង​ការ​អនុវត្ត​វិធានការ​បម្រាម​គោចរ​នេះ កម្លាំង​សមត្ថកិច្ចបាន​ឃាត់​អ្នក​ធ្វើ​ដំណើរ​ពេលយប់ និងយានយន្ត​គ្រប់​ប្រភេទ ដែល​បាន​ធ្វើ​ចរាចរ​លើស​ម៉ោង​កំណត់នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង ហើយ​បាន​អនុវត្តវិធានការ​រដ្ឋបាលដោយ​បាន​ធ្វើការ​ផាក​ពិន័យ ហើយ​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ អ្នកដំណើរ អំពីគោលបំណងនៃ​ការ​ដាក់​បម្រាម​គោចរ​នេះ​។​ ​អ្នកនាំពាក្យ​រដ្ឋ​បាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គង់ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ចេញនូវ​បម្រាម​គោចរនេះបាន​ធ្វើឡើង​ បន្ទាប់ពី​ទទួល​បាន​នូវ​ការណែនាំ​ របស់​ប្រមុខ​រាជរដ្ឋាភិបាលតាម​ការចាំបាច់ និង​បន្ទាន់​។​

លោក​បាន​បញ្ជាក់​ថា រាល់​ការអនុវត្ត​វិធានការ​រដ្ឋបាល ប្រសិនបើ​មាន​បុគ្គល​ណាមួយមិន​ព្រម​អនុវត្ត​តាម​នោះ​ទេ បុគ្គល​នោះនឹង​ទទួល​ការ​ផាក​ពិន័យ​អន្តរការណ៍ ដែល​ស្របតាម​ស្មារតីនៃ​ប្រកាស​អន្តរក្រសួង​លេខ​១០៤៥ ប្រក ចុះ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បទបញ្ញត្តិ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​។​ ​លោក​បាន​បន្ត​ទៀត​ថា ការ​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ របស់​រដ្ឋ​បាល​ខេត្ត​នា​ពេល​នេះ គឺ​ដើម្បី​ធានា​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន សុខភាព​សាធារណៈ និង​សន្តិសុខ​សាធារណៈ​​ក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ស្រប​ពេល​ដែល​រាជធានី​-​ខេត្ត​មួយ​ចំនួន​កំពុង​រង​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​សហគមន៍​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត បើ​ទោះ​បី​ខេត្ត​ស្ទឹងត្រែង​ពុំ​ទាន់​មាន​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ ក៏​មែនពិត​៕

​អត្ថបទ​៖ មាស ផល្លា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm