វាយកូនគោល៖ កីឡាករវាយកូនគោលអៀកឡង់ខាងជើង Rory McIlroy បានបញ្ចប់រដូវកាល ២០២២ ជាកីឡាករលេខ ១ ប្រចាំទ្វីបអឺរ៉ុប បើទោះបីជាកីឡាករអេស្ប៉ាញ Jon Rahm គ្រងជើងឯកព្រឹត្តិការណ៍វាយកូនគោល DP World Tour Championship នៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួមក្តី។

Jon Rahm ធ្វើបាន ៥អាន់ឌើផានៅថ្ងៃចុងក្រោយ និងសរុបរួម ២០អាន់ឌើផាយកឈ្នះអ្នកលេខ២ កីឡាករអង់គ្លេស Tyrrell Hatton និងកីឡាករស៊ុយអែត Alex Noren ២ស្ត្រូក។ កីឡាករលំដាប់លេខ ១ ពិភពលោក Rory McIlroy បានបញ្ចប់ការប្រកួតនៅឌូបៃនេះចំណាត់ថ្នាក់លេខ៤ ធ្វើបានសរុប ១៧អាន់ឌើផា បន្ទាប់ពីថ្ងៃចុងក្រោយធ្វើបាន ៤អាន់ឌើផា។ Rory McIlroy បានក្លាយជាកីឡាករវាយកូនគោលទី២ ប៉ុណ្ណោះដែលឈ្នះទាំងជើងឯក FedEx Cup និង Race to Dubai នេះក្នុងរដូវកាលតែមួយ៕
អត្ថបទ៖នាង សុភាវុធ