ព្រះមហាក្សត្រ ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភា ឆ្ពោះទៅរកវិបុលភាពសហគមន៍អាស៊ាន

2022/11/21 09:38:57 pm        674

ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានជំរុញឱ្យមានការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីឆ្ពោះទៅរកវិបុលភាពសហគមន៍អាស៊ានយូរអង្វែង។

ក្នុងឱកាសដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអន្តរសភា ​អាស៊ានលើកទី៤៣ នៅព្រឹកថ្ងៃ នេះ ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី បាន​ប្រទាននូវព្រះរាជសារ​ពិធីបើកមហាសន្និបាតនេះ ដែលក្នុង​ព្រះរាជសារព្រះអង្គ ​បាន​បញ្ជាក់ថា ​សម្រាប់តំបន់​អាស៊ាន ស្មារតី​នៃ "ការរួបរួមគ្នា" តែងតែត្រូវបានកំណត់ជា​លក្ខខណ្ឌ ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន ក្នុងការ​ថែរក្សាសន្តិភាពនៅក្នុងតំបន់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ​ក្រោមមូលដ្ឋាន ​នៃ​ក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ​និងអន្តរតំបន់ដ៏រឹងមាំ សន្តិភាព​ដ៏​មាន​តម្លៃរបស់អាស៊ាន ​បាន​បង្កើតឱកាសសេដ្ឋកិច្ច ​សង្គមយ៉ាងធំសម្បើមសម្រាប់ប្រជាជន។ ប្រជាជនរាប់លាននាក់ ​ត្រូវបាន​រំដោះឲ្យរួចផុតពីភាពក្រីក្រ។ ​ស្ត្រីមានឱកាសការងារ និងបន្តលើក​កម្ពស់​ការងាររបស់ពួកគេ​បន្ថែមទៀត​នាពេលអនាគត។ យើងបានវិនិយោគលើការអប់រំប្រកប​ដោយគុណភាព​សម្រាប់យុវជន។

ព្រះអង្គ បាន​បន្ថែមថា ​អាស៊ាន ​បានធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំ​សុខភាព​សម្រាប់ មនុស្ស​ចាស់ជរា។ អាស៊ាន​មានភ័ព្វសំណាង ​ដែលស្ថិតនៅក្នុងតំបន់ប្រកបដោយការរីកចម្រើន ដែលជា កន្លែង​ទាក់ទាញ​ការវិនិយោគបរទេស ​ពាណិជ្ជកម្ម ​និងទេសចរណ៍ ក្នុងគោលបំណង​បង្កើតទ្រព្យ​សម្បត្តិ និងសម្រេចបាននូវវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជន។

ព្រះមហាក្សត្រ ​បានជំរុញឱ្យបន្តការពារ ​ថែរក្សាពួនជ្រុំនូវ​សន្តិភាព​ ដែលសម្រេចបានឲ្យគង់វង្ស ស្ថិត​ស្ថេរយូរអង្វែង។ សន្តិភាព​ អាចនឹងត្រូវបានបំផ្លាញនៅពេលណាមួយ ដោយសារបញ្ហាប្រឈម​ជាប្រពៃណី ពីទីជិត ឬឆ្ងាយ ​ក៏ដូចជាការគំរាមកំហែងមិនមែនជាប្រពៃណីជាច្រើន ដែលអាចបង្ក​អស្ថិរភាពដល់សង្គម។ ផលប៉ះពាល់ក្នុងរយៈពេលវែងដោយសារជំងឺរាតត្បាតកូវីដ-១៩ នឹងបន្ត​ជះឥទ្ធិពលលើសេដ្ឋកិច្ចតំបន់នេះ​ អស់រយៈពេលជាច្រើនឆ្នាំ ឬជាច្រើនទសវត្សរ៍ទៅខាងមុខទៀត។ វិបត្តិនយោបាយ ក្នុង ប្រទេសមីយ៉ាន់ម៉ា ​មិនត្រឹមតែបង្កឲ្យមានហិង្សានយោបាយ ​និងជម្លោះប្រដាប់​អាវុធផ្ទៃក្នុងឲ្យកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ​ប៉ុន្តែនឹងធ្វើឱ្យប្រជាជន នៃប្រទេសនេះ បាត់បង់នូវឱកាស​សម្រាប់ការអភិវឌ្ឍន៍ធនធាន មនុស្សរបស់ខ្លួនផងដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វាអាច​បំផ្លាញ​មូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហ គមន៍អាស៊ាន ដែលយើងទាំងអស់គ្នាបានខិតខំកសាងរួមគ្នា នាពេលកន្លងមក។ ការកើនឡើងនូវ ភាព តានតឹង នៃការប្រកួតប្រជែងគ្នារវាងប្រទេស​មហា​អំណាច និងការគម្រាមកំហែងថ្មីៗ ​នៃការប្រើប្រាស់នូវ ​អាវុធនុយក្លេអ៊ែរ គឺជាក្តីបារម្ភយ៉ាងខ្លាំង​ចំពោះ​ជោគវាសនារបស់មនុស្សជាតិទាំងមូល។ ប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរ​ទាំងនេះ​ គឺពុំមានអ្វី ដែលពុំអាច​ដោះ​ស្រាយបាននោះទេ​ អាចដោះស្រាយបញ្ហាទាំងនោះ ​តាមរយៈការធ្វើ ការងាររួមគ្នា​ដោយ​ប្រើប្រាស់​នូវធនធានមនុស្ស ​និងបញ្ញាគតិបណ្ឌិត ​និងការជឿនលឿន​ផ្នែកបច្ចេកវិទ្យា ប្រកប​ដោយនវានុវត្តន៍៕អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm