វាយកូនបាល់៖ អតីតកីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic បានក្លាយជាម្ចាស់ជើងឯក ATP Finals ក្រោយយកឈ្នះ Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រតាមស្មើកំណត់ត្រារបស់ Roger Federer។
កីឡាករស៊ែបវ័យ ៣៥ឆ្នាំរូបនេះបានយកឈ្នះកីឡាករន័រវេស Casper Ruud ដោយលទ្ធផល ៧-៥ និង ៦-៣ នៅទីក្រុង Turin ប្រទេសអ៊ីតាលីម្សិលមិញនេះ។ ជ័យជំនះនៅក្នុងកម្មវិធីចុងក្រោយរបស់ ATP ប្រចាំឆ្នាំមួយនេះគឺជាជើងឯក ATP Finals លើកដំបូងរាប់ពីឆ្នាំ២០១៥ សំរាប់ Novak Djokovic និងជាពាន ATP Finals លើកទី៦ ក្នុងអាជីពដូចគ្នានឹងកីឡាករស្វីស Roger Federer ដែលចូលនិវត្តន៍ទៅហើយ។ ជ័យជំនះនេះដែរ Djokovic បានទទួលប្រាក់រង្វាន់ដល់ទៅជិត ៤លានដុល្លារតាមរយៈការឈ្នះពាន ហើយមិនដែលចាញ់ក្នុងកម្មវិធី៕
អត្ថបទ៖នាង សុភាវុធ