ចិន៖ គណៈកម្មាធិការសុខភាពជាតិរបស់ចិនបាននិយាយកាលពីថ្ងៃអាទិត្យថា បុរសអាយុ ៨៧ឆ្នាំម្នាក់មកពីទីក្រុងប៉េកាំងបានស្លាប់ដោយសារជំងឺ Covid-19។ នេះជាករណីស្លាប់លើកដំបូងដោយសារវីរុស Covid-19 នៅក្នុងប្រទេសក្នុងរយៈពេលជិតកន្លះឆ្នាំកន្លងទៅនេះ ក្នុងពេលមានវិធានការបិទខ្ទប់តឹងរ៉ឹងរបស់ខ្លួន។

នៅថ្ងៃទី២០ ខែវិច្ឆិកា ប្រទេសចិនបានប្រកាសពីករណីឆ្លងវីរុស Covid-19 ថ្មីចំនួន ២៤,២១៥ករណីដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងដែលភាគច្រើនពុំមានរោគសញ្ញា។ មានករណីដែលត្រូវបានកត់ត្រាចំនួន ២៨៨,៥៦២ករណីចាប់តាំងពីវីរុសត្រូវបានគេដឹងជាលើកដំបូងនៅក្នុងទីក្រុង Wuhan កាលពីខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែមានតែអ្នកស្លាប់ចំនួន ៥,២២៩នាក់ប៉ុណ្ណោះត្រូវបានរាយការណ៍។
ប្រទេសលោកខាងលិចមួយចំនួនបានចោទសួរ អំពីការរក្សាកំណត់ត្រារបស់ប្រទេសចិនដោយនិយាយថា ការផ្ទុះឡើងវីរុស Covid-19 កាលពីពេលថ្មីៗនេះនៅទីក្រុងសៀងហៃដែលមានរយៈពេលពីរខែ និងបានឆ្លងដល់មនុស្សរាប់សែននាក់ ជាផ្លូវការបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែលជាង ២០នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ ប៊ុនថន