វាយកូនគោល៖ កីឡាការិនី Lydia Ko បានប្រជែងឈ្នះជើងឯកនៃព្រឹត្តិការណ៍វាយកូនគោលកម្មវិធី CME Group Tour ដែលជាជើងឯកនៅក្នុងក្របខណ្ឌ LPGA Tour លើកទី១៩ ក្នុងអាជីព។
កីឡាការិនីសញ្ជាតិនូវែហ្សេឡង់រូបនេះធ្វើបានសរុប ១៧អាន់ឌើផាក្នុងការប្រកួតដែលរៀបចំនៅរដ្ឋ Florida សហរដ្ឋអាមេរិកនេះ ដោយបានយកឈ្នះអ្នកលេខ២ កីឡាការិនីអៀកឡង់ Leona Maguire ២ស្ត្រូកដើម្បីក្លាយជាកីឡាការិនីឆ្នើមបំផុតរបស់ LPGA ប្រចាំឆ្នាំ។ ជើងឯកពានរង្វាន់ CME Group នេះ Lydia Ko ទទួលបានប្រាក់រង្វាន់ ២លានដុល្លារអាមេរិក។ លេខ៣ ក្នុងការប្រកួតបានទៅកីឡាការិនីស៊ុយអែត Anna Nordqvist ដោយធ្វើបានសរុប ១៤អាន់ឌើផា៕
អត្ថបទ៖នាង សុភាវុធ