រាជរដ្ឋាភិបាលប្រើប្រាស់ថវិកាប្រមាណជាង ២០០លានដុល្លារ ដើម្បីសម្អាតមីន ក្នុងរយៈពេល ៣០ឆ្នាំ

2022/11/21 06:18:59 pm        877

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២១ ខែវិច្ឆិកានេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និបាតខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមស្នាមញញឹម” ដោយមានចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ ប្រតិបត្តិករបោសសម្អាតមីន និងដៃគូពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ ពិធីនេះ ប្រារព្ធ​ឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា រយៈពេល ៣០ឆ្នាំ ពោលចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះរួមមាន៖ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមនៅទូទាំងប្រទេស ដែលបានរំដោះផ្ទៃដីជាច្រើនពាន់ហិកតា បានរកឃើញនិងបំផ្លាញមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាច្រើនលានគ្រាប់ សម្រាប់ការតាំងលំនៅដ្ឋាន ការធ្វើកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ឯកឧត្តមបន្តទៀតថា កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ រាជរដ្ឋាភិបាលពុំបានព្រងើយកន្ដើយ ក្នុងការចូលរួមថវិកាដោយផ្ទាល់ ផ្ដល់ដល់សកម្មភាពមីននោះទេ។ ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាប្រមាណជាង ២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យ តាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ។

ដើម្បីសម្រេចឲ្យបាននូវជោគជ័យ និងឈានដល់ការប្រកាសរួមគ្នា “ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥” តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សកម្មភាពមីននៅកម្ពុជា ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាព ជាមួយក្រសួងស្ថាប័ន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតបនឹងតម្រូវការចំាបាច់ និងគោលដៅអាទិភាពនៃគោលនយោបាយ របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

បើតាមរបាយការណ៍របស់អាជ្ញាធរមីន បានឲ្យដឹងថា ក្នុងរយៈពេល ៣០ឆ្នាំ ផ្ទៃដីជាង ២ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងប្រែក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាជនប្រមាណ ៩លាននាក់ ប្រើប្រាស់ដោយរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម។អត្ថបទ៖ទូច សោភ័ណ ​



អត្ថបទដែលទាក់ទង

អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
2026/06/15 07:43:01 pm        1
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
2026/06/15 07:38:09 pm        1
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
2026/06/15 05:48:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន

2026/06/15 08:47:09 pm
​អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
2026/06/15 08:17:04 pm
​តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
2026/06/15 08:13:14 pm
​លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
2026/06/15 08:11:58 pm
​ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
2026/06/15 08:11:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am