សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើល​ចំពោះព័ត៌មាន​ផ្សាយ​រឿងមិនពិត​ទាក់ទងនឹង​កិច្ច​ជំនួប​សម្តេច​ជា​មួយអគ្គ UN និងលោក ចូ បៃឌិន

2022/11/22 04:26:04 pm        628

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការភ្ញាក់ផ្អើល បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​ជនអគតិ ឬសារព័ត៌មានមួយក្តាប់តូចបានផ្សាយថា អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ(UN) បានបញ្ជាសម្តេច ឲ្យធ្វើនេះធ្វើនោះ(ទាក់ទងសិទ្ធិមនុស្ស) ខណៈ​សម្តេច​អះអាង​​ថា ពេលដែលសម្តេចបានជួបជាមួយលោកអគ្គលេខាធិការរូបនេះ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​និយាយ​តែ​អំពីបញ្ហាគ្រាប់មីន បញ្ហាសាលាក្តីខ្មែរក្រហម និងបញ្ហា​ការ​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ទៅ​ក្រៅ​ប្រទេសជាដើមនោះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាព​មីន​នៅ​កម្ពុជា ក្រោមប្រធានបទ«ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ​ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សម្តេចពិតជាមានការភ្ញាក់ផ្អើល ក្រោយព័ត៌មាន ផ្សាយទាក់ទង​កិច្ច​ជំនួបរបស់សម្តេចជាមួយ លោក Antionio Guterres នៅកម្ពុជា ក្នុង​ពេល​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាកាលពីប៉ុន្មានថ្ងៃមុននោះ ដោយ​មិន​បាន​ពិភាក្សា រឿងអ្វីដូចដែលក្រុមទាំងនោះបានផ្សព្វផ្សាយនោះឡើយ ហើយ​សម្តេច​ពិត​ជា​ឆ្ងល់​យ៉ាង​ខ្លាំង​មិន​ដឹងថា បានព័ត៌មានបែបបំភ្លើសនេះមកពីណា។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏មានការហួសចិត្តចំពោះការផ្សព្វផ្សាយពី​​​ជំនួប​រវាង​សម្តេចតេជោ ជាមួយលោកប្រធានាធិបតីអាមេរិកចូ បៃឌិន ដែរថា ការជំនួបនោះលោក បៃឌិន បាន​លើក​ឡើងអំពីកញ្ញា សេង ធារី (អប្សារាក្បាលត្រងោល) ដែលកំពុងជាប់គុក និង​បាន​ដាក់​គំនាប​ដល់សម្តេច​រឿងនេះរឿងនោះ គឺគ្មានទាល់តែសោះ ដោយ​ការ​ផ្សាយ​របស់​ពួក​គេទាំ​ង​នោះ​មិន​ដឹង​បានព័ត៌មានមកពីខាងណានោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវ​គោរព​អំពី​ក្រម​សីល​ធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានផង ខណៈការផ្សព្វផ្សាយរបស់អ្នកព័ត៌មានទាំង នោះ​គ្មាន​ការ​ពិត​​ទាល់​តែ​សោះ ខណៈកិច្ចជំនួបរវាងសម្តេច ជាមួយអគ្គលេខាធិការអង្គការ សហប្រជាជាតិ និង​ប្រធានាធិប​តីអា​មេរិក កាលពីកន្លងទៅថ្មីៗ​នេះ​មិន​បាន​និយាយ​គ្នា​ដូច​ការ​ផ្សព្វ​ផ្សាយ​របស់​សារ​ព័ត៌មាន​ទាំង​នោះឡើយ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm