គណៈកម្មាធិការនយោបាយ AIPA ចេញសេចក្តីព្រាងលើកិច្ចសហប្រតិបត្តិការពហុភាគីនិយម និងការទូតសភាលើបញ្ហាដែនសមុទ្រ

2022/11/22 01:44:56 pm        790

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនាមជាប្រធានកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ា ដែលកិច្ចប្រជុំនេះ មានការអញ្ជើញ​ចូលរួមពីសំណាក់គណៈប្រតិភូសមាជិកសភានៃបណ្តាប្រទេសសមាជិកអាយប៉ារួមមាន៖ ប្រទេសព្រុយ ណេ ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការនយោបាយ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីពង្រឹងកិច្ច សន្ទនា AIPA-ASEAN និងភាពជាដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា និងធ្វើសកម្មភាពរួមគ្ន ដើម្បីពង្រឹង មជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព សណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែក លើច្បាប់អន្តរជាតិ និងពហុភាគីនិយមបើកចំហរ និងប្រកបដោយបរិយាប័ន្ន។

ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី កិច្ចប្រជុំគណៈកម្មាធិការនយោបាយបានបញ្ចប់ទៅ ដោយ រលូន ក្នុងបរិយាកាស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយអង្គប្រជុំបានឯកភាពបញ្ចូលសេចក្តី ព្រាងចំនួន ០៥ សម្រាប់ដាក់ជូនមហាសន្និបាតអោយប៉ាលើកទី៤៣ អនុម័ត្តក្នុងកិច្ចប្រជុំពេញអង្គដែលនឹង ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីព្រាងសេចក្តីសម្រេចសំខាន់ៗចំនួន ០៥ ក្នុងនោះរួមមាន៖

១. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «របាយការណ៍កិច្ចប្រជុំក្រុមសមាជិកសភា អាយប៉ា លើកទី ១៣» (Report of the 13th AIPA Caucus)។

២.សេចក្តីព្រាងព្រាងសេចក្តីសម្រេច “របាយការណ៍កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និង ប្រមុខដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១» ( Report of the ASEAN-AIPA Leader's Interface during the 40th and 41st ASEAN SUMMIT)។

៣. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការលើកកម្ពស់សន្តិភាព វិបុលភាព និងពហុភាគីនិយម (Promoting Peace, Solidarity and Multilateralism through ASEAN Centrality)។

៤. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការលើកកម្ពស់ការទូតសភាក្នុងបញ្ហាសន្តិសុខដែនសមុទ្រ និងការកសាងស្ថេរភាពតំបន់នៅអាស៊ីអាគ្នេយ៍» (Enhancing Parliamentary Diplomacy on Maritime Security to Forster Regional Stability in Southeast Asia)។

៥. សេចក្តីព្រាងសេចក្តីសម្រេចស្ដីពី «ការប្រើប្រាស់ការទូតសភាដើម្បីអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥» (Parliamentary Diplomacy for the Implementation for Five-Point Consensus)៕ អត្ថបទ៖ ឧត្ដម


អត្ថបទដែលទាក់ទង

សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
2026/05/23 11:50:20 am        1
គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥
2026/05/23 11:44:44 am        1
គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩
2026/05/23 11:41:15 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក QASSEM ៖ ការប៉ុនប៉ងដកហូតអាវុធរបស់ក្រុមហេសបូឡា នឹងនាំទៅរកការលុបបំបាត់ក្រុមនេះទាំងស្រុង

2026/05/25 02:34:02 pm
​អេហ្ស៊ីប និងយេម៉ែនច្រានចោលការធ្វើយោធូបនីយកម្មនៅសមុទ្រក្រហម
2026/05/25 02:31:37 pm
​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់ ពង្រឹង-ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
2026/05/25 02:30:24 pm
​ប្រមុខកងទ័ព៖ អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងអ៊ីរ៉ង់
2026/05/25 02:26:18 pm
​នាយករដ្ឋមន្ត្រីកាណាដា Mark Carney បង្ហាញសមត្ថភាពបាល់ទាត់ក្នុងព្រឹត្តិការណ៍ World Cup Trophy Tour
2026/05/25 01:21:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/24 02:36:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/22 01:20:29 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/23 03:37:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am