គម្រោងសហហិរញ្ញប្បទានលើវិស័យទេសចណ៍ នៅមានកញ្ចប់ថវិការជាច្រើន​សម្រាប់គាំទ្រអាជីវកម្ម

2022/11/22 02:17:18 pm        737

ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទានរវាងធនាគារដៃគូរ និងធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា សម្រាប់ការស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ គិតមកដល់ពេលនេះ បាន​បញ្ចេញឥណទានក្នុងរង្វង់ ២២ ភាគរយ នៃទំហំថវិការសហហិរញ្ញប្បទានសរុប ដោយនៅ​មាន​កញ្ចប់ថវិកាជាច្រើនទៀត ​សម្រាប់គាំទ្រ ​និងជួយជ្រោមជ្រែងដល់ម្ចាស់អាជីវកម្ម។

លោក នៀវ សុគន្ធ នាយកប្រតិបត្តិនៃធនាគារសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា លើកឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​BTV ស្តីពីបង្ហាញ ស្តីពីការផ្តល់កម្ចីក្នុង​គម្រោង​សហហិរញ្ញប្បទាន សម្រាប់ការស្តារ ​និងជម្រុញកំណើនក្នុងវិស័យទេសចរណ៍ ​នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះថា ​រាជរដ្ឋាភិបាល​ បានសម្រេចដាក់អនុវត្តគម្រោងសហហិរញ្ញប្បទាន សម្រាប់​វិស័យទេសចរណ៍នេះ ​គឺជួយដោះស្រាយបញ្ហាប្រឈម នៃការកង្វះហិរញ្ញប្បទាន សម្រាប់​អាជីវកម្មក្នុងវិស័យទេសចរណ៍ ​ដែលទទួលរងផលប៉ះពាល់ ​ការរៀបចំដំណើរការអាជីវកម្មឡើងវិញ និងធ្វើទំនើបកម្ម ពិពិធកម្ម សេវាកម្ម និងផលិតផលផ្សេងៗ គិតមកដល់ពេលនេះ គម្រោងជួយ​ជ្រោមជ្រែង​ក្នុងវិស័យទេសចរណ៍​ បានដំណើរជិតកន្លះឆ្នាំហើយ​ ក្នុងនោះបើធៀបទៅគម្រោងទី ១ និង ២ ឃើញថា ​មានល្បឿនយឺតយ៉ាវបន្តិចបន្តួច។

ជាក់ស្តែងគិតមកដល់​ពេលនេះ គម្រោងសហហិរញ្ញប្បទានសម្រាប់ការស្តារ និងជំរុញកំណើន​ក្នុង​វិស័យទេសចរណ៍​ ទើបទម្លាក់ថវិការអស់ប្រមាណ ​២២ ភាគរយ ​ក្នុងទំហំសហហិរញ្ញប្បទានសរុប ១៥០ ​លានដុល្លារ ដោយនៅមានកញ្ចប់ថវិកា​ជាច្រើនទៀត ​ក្នុងនោះប្រសិនម្ចាស់អាជីវកម្ម សេវាកម្ម មាន​តម្រូវការ អាចទាក់ទងមកធនាគារដៃគូរ​ ឬធនាគារសហគ្រាសធុនតូច​ និងមធ្យមកម្ពុជាផ្ទាល់ ដែលមានលក្ខណៈងាយៗ ​និងមានអត្រាការប្រាក់សមរម្យ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសហការជាមួយ​ធនាគារ​ជាដៃគូរ ​បានបង្កើតគម្រោងសហហិរញ្ញប្បទានជំហានបន្ទាប់នេះឡើង ដើម្បីផ្តល់ជូននូវ​អត្រាការប្រាក់​ពិសេស​ ជូនដល់សហគ្រាស ​ឬអាជីវកម្មដែលកំពុងរងនូវផលប៉ះពាល់ ដោយបាន​សម្រេចផ្តល់ការប្រាក់អតិបរមា ​៦.៥ ភាគរយ ក្នុងមួយឆ្នាំ ក្នុងនោះម្ចាស់អាជីវកម្មអាចកម្ចី​ទំហំ​ឥណទានត្រឹម ៤០ ម៉ឺនដុល្លារ ​សម្រាប់ជាទុកបង្វឹលក្នុងអាជីវកម្ម ។

ចំណែកការការសង់ត្រឡប់ឥណទានមកវិញ​ រាជរដ្ឋាភិវបាលបានកំណត់ការកម្ចីមានរយៈពេល ៧ឆ្នាំ, ​ចំពោះគោលដៅដែលផ្តល់ជូន គឺផ្តោតទៅលើអាជីវកម្មដែលទាក់ទងទៅលើវិស័យ​ទេសចរណ៍​ដូចជា៖ វិស័យ​សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍​ជាដើម ក្នុងនោះចំពោះអាជីវកម្មបើកថ្មីក្នុងវិស័យទេសចរណ៍ គឺមិន​អនុញ្ញាត​ផ្តល់​គម្រោងនេះជូនឡើយ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am