អ្នកវិភាគ​និយាយ​ថា ការ​បង្ហាញ​ខ្លួន​កូនស្រី​មេដឹកនាំ​កូរ៉េខាងជើង មិន​មែន​ជា​សញ្ញា​នៃ​ការ​ផ្លាស់ប្តូរ​នោះ​ទេ​

2022/11/22 10:08:08 pm        680

​កូរ៉េខាងជើង៖ ទោះបីជា​មានការ​បង្ហាញ​ខ្លួន​ដោយ​ចៃដន្យ​ របស់​កូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​បង្កើន​ពី​ការ​រំពឹង​ទុក​ថា​ នាង​អាច​ជា​អ្នក​បន្តវេន​ក៏ដោយ អ្នកវិភាគ​និយាយ​ថា​ វា​នឹង​ក្លាយ​ជា​ការ​ព្យាយាម​ដ៏​ពិបាក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មកនៅ​ក្នុង​ត្រកូល​ដែល​យក​បុរស​ជាធំ​។

ការ​ផ្លាស់ប្តូរ​មួយ​លើក​ៗ​នៅ​ថ្នាក់​កំពូល​ក្នុង​ប្រទេស​កូរ៉េខាងជើង បាន​បង្កើន​ការ​រំពឹង​ទុក​នៃ​តំណែង​ដឹកនាំ​នៅ​ទំនេរ​ ឬ​ការ​ដួល​រលំ​នៃ​អំណាច​របស់​ត្រកូល Kim ដែល​បាន​គ្រប់គ្រង​ប្រទេស​ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៤៨។ កូនស្រី​របស់​លោក Kim Jong Un ដែល​មិន​ត្រូវ​បាន​បញ្ជាក់​ឈ្មោះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​វិច្ឆិកា ដែល​តាមដាន​មើល​ការ​បាញ់​មី​ស៊ី​ល​ និង​កាន់​ដៃ​ឪពុក​របស់​នាង ខណៈ​លោក ​Kim ពិនិត្យមើល​មី​ស៊ី​ល​។ ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា នេះ​បាន​ផ្តល់​ការ​បញ្ជាក់​ជា​ផ្លូវការ​លើក​ដំបូង​ថា លោក Kim មាន​កូន​ច្រើន និង​ជា​សារ​បញ្ជាក់​ថា ​គ្រួសារ​នៅ​ទីនេះ​នៅ​តែមាន​អ្នក​បន្តវេន​។​ ​យោង​តាម​អ្នក​ផ្តាច់​ខ្លួន​កូរ៉េខាងជើង​ម្នាក់​បាន​និយាយ​ថា ការ​បង្ហាញ​ខ្លួន​កូនស្រី​របស់​លោក Kim ទំនង​មិន​មែន​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា ​របប​ស្ថិត​ក្នុង​ភាព​ឯកោ​មួយ​នេះ​បាន​ត្រៀមខ្លួន ​សម្រាប់​ស្ត្រី​ជា​មេដឹកនាំ​នា​ពេល​អនាគត​របស់​ខ្លួន​នោះ​ទេ​។ នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង យ៉េន​ឌ័​រ​នៅតែ​ជា​កត្តា​សំខាន់​ដើម្បី​ក្លាយ​ជា​មេដឹកនាំ​។

វា​អាច​ធ្វើ​ទៅ​បាន ប្រសិនបើ​លោក Kim Jong Un មិន​មាន​កូនប្រុស ប៉ុន្តែ​តាម​ដែល​គេ​ដឹង​គឺ​លោក​មាន​កូន​ប្រុស​។ លោក Hyun In-ae ដែល​បច្ចុប្បន្ន​បម្រើការ​នៅ​វិទ្យា​ស្ថាន Ewha នៃ​ការសិក្សា​ការ​បង្រួបបង្រួម​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា ក្រោម​កាលៈ​ទេសៈ​នេះ​លោក Kim​ មិន​អាច​មិន​អើពើ​ចំពោះ​កូនប្រុស​របស់​លោក និង​អនុញ្ញាត​ឱ្យ​កូនស្រី​ធ្វើជា​មេដឹកនាំ​នៅ​ពេល​អនាគត​នោះ​ទេ​។ នៅ​ប្រទេស​កូរ៉េខាងជើង​គេ​និយាយ​ថា ​ស្ត្រី​មាន​សិទ្ធិ​ស្មើគ្នា ប៉ុន្តែ​ស្ត្រី​នៅតែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ឥស្សរជន​គាំទ្រ​សម្រាប់​បុរស​។ អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា យ៉េន​ឌ័​រ​មិន​អាច​ធ្វើ​ឱ្យ​កូនស្រី ឬ​ស្ត្រី​ផ្សេងទៀត​មិន​អាច​កាន់​តំណែង​បាន​នោះ​ទេ​។ លោក Kim បាន​ដំឡើង​ឋានៈ​ស្ត្រី​ជា​ច្រើន​រូប​ឱ្យ​កាន់​តំណែង​ដ៏​មាន​ឥទ្ធិពល រួម​ទាំង​ប្អូនស្រី​របស់​លោក​គឺ​លោក​ស្រី Kim Yo Jong និង​លោកស្រី Choe Son Hui ជា​រដ្ឋមន្ត្រីការបរទេស​ស្ត្រី​ដំបូង​របស់​ប្រទេស៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm