សម្ដេច​តេជោ ហ៊ុន សែន៖ វិធានការ​បិទ​ខ្ទប់​អាច​នឹង​អូស​បន្លាយ​ពេល ​បើ​ពុំ​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩

2021/04/27 02:59:58 am        27

ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ អាច​នឹង​ត្រូវ​ពន្យារ​ពេល​វេលា​បន្ថែម​ទៀត ប្រសិន​បើ​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ទាំង​ពីរ​នេះ​នា​ពេល​នេះ នៅ​តែ​មិន​អាច​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។

ប្រមុខ​រាជ​រដ្ឋាភិបាល​ បាន​ថ្លែង​សង្កត់​ធ្ងន់​បែប​នេះ​ នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ ដែល​លោក​បាន​ដាក់​បញ្ជា​ផ្ទាល់​មាត់​បន្ថែម​ទៀត​ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ឱ្យ​ពង្រឹង​វិធានការ​បិទ​ខ្ទប់។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ព្រះ​ករុណ​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ប្រសិន​បើ​ ១៤​ថ្ងៃ​ហើយ បង​ប្អូន​យើងនៅ​តែ​បំពាន ហើយ​សភាព​ការណ៍​មិន​ថយ​ចុះ ខ្ញុំ​ព្រះក​រុណា​ខ្ញុំនឹង​អូស​បន្លាយ​ពេល​នៃ​ការ​បិទ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្ដាល។ អាច​នឹង​បិទ​ខេត្ត​មួយ​ចំនួន​ទៀត​យោង​ទៅ​លើ​ការ​ចាំ​បាច់»។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​នៅ​អំឡុង​ពេល​បិទ​ខ្ទប់​នេះ ទាមទារ​ឱ្យ​មាន​ការ​ចូល​អនុវត្ត​ពី​សំណាក់​ប្រជា​ពលរដ្ឋទូទៅ និង​មាន​ការ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធានការ​នេះ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​នគរបាល និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ។

ប្រមុខ​រាជ​រដ្ឋាភិបាល​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​ការ​ចូល​ពី​ពលរដ្ឋ​ក្នុង​ការ​ទប់​ស្កាត់ ហើយ​សមត្ថកិច្ច​គ្មាន​ការ​អនុវត្ត​វិធានការ​នេះ​ឱ្យ​បាត់​ម៉ឺង​ម៉ាត់​ទេ ការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​អំឡុង​ពេល ១៤​ថ្ងៃ​នេះ អាច​នឹង​មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ឡើយ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ទាំង​មូល និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្ដាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩ ដែល​មក​ដល់​ថ្ងៃ​នេះ ចំនួន​មនុស្ស​ឆ្លង​មេរោគ​កូវីដ​១៩​បាន​កើន​ឡើង​ដល់​ ៥ ៤៨០​នាក់​ហើយ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am