
អន្ដរជាតិ៖ រដ្ឋាភិបាលក្នុងស្រុក បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Instagram នាថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់សរុប ដោយសារការរញ្ជួយដីដែលបានអង្រួនទីក្រុង Cianjur ខេត្តជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ី បានកើតឡើងដល់ ២៥២នាក់។
ពួកគេនិយាយបន្តថា មនុស្ស ៣១នាក់ទៀត កំពុងបាត់ខ្លួន និងមនុស្ស ៣៧៧នាក់ បានរងរបួស ខណៈដែលចំនួនមនុស្សជម្លៀសខ្លួន កើនឡើងដល់ ៧.០៦០នាក់ ៕


