អ្នកមានជីវិតពីការជួញដូរ និងការរំលោភបំពានផ្សេងៗជាង ៤ពាន់នាក់ត្រូវបានជួយឱ្យមានជីវភាពល្អប្រសើរ

2022/11/23 07:13:07 pm        371

ភ្នំពេញ៖ អ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ទាសភាព និងការរំលោភបំពានផ្សេងៗ ជាង៤ពាន់នាក់ ត្រូវបានជួយសង្រ្គោះឱ្យមានជីវភាព ​និងជីវិតល្អប្រសើរឡើងវិញ បន្ទាប់ពីជន​រងគ្រោះទាំងនេះ​ត្រូវបានបាត់បង់ក្តីសង្ឃឹម ​អស់ទំនុកចិត្ត ​និងគុណតម្លៃជីវិតរបស់ពួកគេ។

តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការហាការ ​ដែល​បាន​ផ្តល់ជូនក្នុងកម្មវិធីសិក្ខាសាលាមួយ ក្រោម​អធិបតីភាព ​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង ​មហាផ្ទៃ និងជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ​នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ​បានបង្ហាញថា ជនរងគ្រោះទាំងប្រុសទាំងស្រីជាងបួនពាន់នាក់ដែលត្រូវបានជួញដូរ និង​រំលោភបំពាន ​ត្រូវបានអង្គការហាការ ​សហការជាមួយរាជរដ្ឋាភិបាល ​អង្គការសង្គមស៊ីវិលនានា រួមទាំង​ប្រទេសម្ចាស់ជំនួយបានផ្តល់ក្តីសង្ឃឹម​ដល់ពួកគេឡើងវិញ ហើយការផ្តល់ក្តី​សង្ឃឹម​ឡើងវិញនេះ ​មិនត្រឹមតែមានស្មារតីល្អនោះទេ ថែមទាំងមានជីវភាពល្អប្រសើរ នៅក្នុង​សហគមន៍​ថែមទៀតផងដែរ។

សេចក្តីប្រកាសព័ត៌មាន ​បានបង្ហាញទៀតថា«យើងបានរួមគ្នាជួយជីវិត​ជនងាយរងគ្រោះ ​និងអ្នក​រស់​រានមានជីវិតជាច្រើននាក់ ​ដែលបាត់បង់ក្តីសង្ឃឹម ទំនុកចិត្ត និងគុណតម្លៃជីវិត ​ទៅកាន់ជីវិតថ្មីដែល ពោរពេញ​ដោយក្តីសង្ឃឹម​ និងសុភមង្គល ​ក៏ដូចជាការរួមចំណែកដល់សង្គមជាដើម»។

ប្រភពបាន បញ្ជាក់បន្ថែមទៀតថា ​ចាប់តាំងពីពេលដែលអង្គការ និ​ងដៃគូទទួលយកជនរងគ្រោះ មក​ថែទាំង​ គឺក្រុមការងារបានធ្វើការជាមួយពួកគេ ​ដើម្បីវាយតម្លៃពីតម្រូវការរបស់ពួកគេ ហើយផ្តល់​ជូននូវ​សេវាកម្មដែលមានលក្ខណៈបុគ្គលពេញលេញ ​និងចាំបាច់បំផុត។

ក្រុមការងារ បានកសាងទំនុកចិត្ត ​និងភាពជាសះស្បើយឡើងវិញ។ អង្គការ និងដៃគូបានផ្តល់នូវ​កន្លែង​រស់នៅ​ប្រកបដោយសុវត្ថិភាព​ ការផ្តល់ប្រឹក្សា ​សេវាកម្មគ្រប់ករណី ជំនួយផ្នែកច្បាប់ ​ការអប់រំ សុវត្ថិភាព​ និងផ្តល់សេវារៀបចំការរៀបចំការ ​ងារដល់ពួកគេផងដែរ។

ក្រុមការងារ​បានបង្កើតឱកាសដើម្បីធានាថា ពួកគេម្នាក់ៗនោះមិនគ្រាន់តែរស់រានមាន​ជីវិត​តែ​ប៉ុណ្ណោះទេ ​ប៉ុន្តែត្រូវប្រាកដថាពួកគេម្នាក់ៗនឹងក្លាយជាជើងឯកសម្រាប់​ការផ្លាស់ប្តូរក្នុងជីវិត​របស់​ពួកគេ ​និងនៅក្នុងសហគមន៍ជាដើម៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm