សៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។
គួរបញ្ជាក់ថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ។
ជាប្រធានអាស៊ានប្តូវេន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលស្វាគមន៍ និងជំនួបទ្វេរភាគី ជាមួយរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងអគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក នៅសណ្ឋាគារសុខាសៀមរាប។
ព័ត៌មានលម្អិត BTV នឹងផ្សាយជូននាពេលបន្តបន្ទាប់៕
