ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចពិភាក្សាជាមួយគណៈប្រតិភូប្រទេសអូស្ត្រាលី ដែលជាប្រទេសដៃគូសង្គេតការណ៍មហាសន្និបាតអាយប៉ា

2022/11/23 09:51:28 pm        741

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងនាមជាប្រធានកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ​បានបន្តអញ្ជើញដឹកនាំកិច្ចពិភាក្សាជាមួយគណៈប្រតិភូប្រទេសអូស្ត្រាលី ដែលជា​ប្រទេសដៃគូសង្គេតការណ៍មហាសន្និបាតអាយប៉ា លើប្រធានបទ៖ «ការវិនិយោគក្នុងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ »។

សមាសភាពដែលចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមាន លោកជំទាវ Deborah O’Neill សមាជិកព្រឹទ្ធសភា ​និងជាប្រធានគណៈប្រតិភូប្រទេសអូស្ត្រាលី ​ព្រមទាំង ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូសមាជិកសភាវ័យក្មេងមកពីប្រទេសព្រុយណេ ​ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

ថ្លែងប្រសាសន៍ដឹកនាំកិច្ចពិភាក្សា ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ភាពសំខាន់នៃប្រធានបទ និង​កិច្ចពិភាក្សាថ្ងៃនេះ ​ដែលអនុញ្ញាតឱ្យសមាជិកសភាមកពីប្រទេសសមាជិក AIPA ​និងសភាអូស្ត្រាលី បាន​បញ្ជាក់សារថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្នា ​តាមរយៈ ការថ្លែងសារ​របស់ប្រទេសនីមួយៗ​ទាក់ទង​នឹងចំណងជាមួយប្រទេសអូស្រា្តលី។

ជាមួយគ្នានេះ ឯកឧត្តម បង្ហាញការជឿជាក់ថា កិច្ចពិភាក្សាដ៏មានតម្លៃនេះ នឹងក្លាយជាវេទិកា​ដ៏សំខាន់​មួយទៀត​ដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលី កាន់តែស៊ីជម្រៅ ជាពិសេស​ក្នុងការរក្សា ​និងលើកកម្ពស់សន្តិភាព ស្ថិរភាព ​និងវិបុលភាពក្នុងតំបន់ ក៏ដូចជាបន្ត​ស្វែងរកផ្នែកនៃសហប្រតិបត្តិការថ្មីៗ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចសង្គមក្រោយ វិបត្តិកូវីដ១៩ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នាឱកាសនេះដែរ ឯកឧត្តម ក៏បានរំលឹកពីភាពជាដៃគូយ៉ាងជិតស្និត​ប្រកបដោយការគោរពគ្នា ការ​យោគយល់គ្នា និងផ្តល់ផលប្រយោជន៍ទៅវិញ​ទៅមក ​រវាងអាស៊ាន និងអូស្ត្រាលី ចាប់តាំងពីឆ្នាំ ១៩៧៤ មកម្លេះ។

ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍សង្គត់ធ្ងន់ថា ៖«បើទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំង​ជំងឺរាតត្បាត COVID-19​ និងផលប៉ះពាល់នៃវិបត្តិនេះក៏ដោយ ​ក៏ទំនាក់ទំនងរវាងអាស៊ាន និង​អូស្ត្រាលីនៅតែរឹងមាំលើសសរស្តម្ភ​នយោបាយសន្តិសុខ ​សេដ្ឋកិច្ច និងសង្គមវប្បធម៌»៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm