ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា- ចក្រកម្ពុជា ឯកឧត្តម អាមេដ ប៊ីន មហាមេដ អាល់ចាវណ្ណ (Ahmed Bin Mohamed Aljarwan) ប្រធាន ក្រុមប្រឹក្សាសកល ដើម្បីភាពអត់អោន និងសន្តិភាព(GCTP) បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព ក្នុងអំឡុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប សវនាការជាមួយ ឯកឧត្តម អាមេដប៊ីន មហាមេដ អាល់ចាវណ្ណ (Ahmed Bin Mohamed Ajarwan) ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់អោន និងសន្តិភាព(GCIP) នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។
ឯកឧត្តម អាមេដ ប៊ីន មហាមេដ អាល់ចាវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ដែលបាន អនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាសនេះ ឯកឧត្តមក៏បានជម្រាបអំពី បេសកកម្មរបស់ក្រុមប្រឹក្សាសកលនេះ ដែលនៅពេលនេះមានសមាជិកចំនួន៩៥ សុទ្ធសឹងជាសភាប្រទេសនានា នៅ ក្នុងសលកលោក។
នាពេលខាងមុខអង្គការបស់ឯកឧត្តមនឹងបើកការិយាល័យនៅកម្ពុជា ហើយ ឯកឧត្តម សួស យ៉ារ៉ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា នឹងត្រូវ ក្លាយជាប្រធាន GCTP នៅក្នុងអាណត្តិរយៈពេលមួយឆ្នាំ។
ឯកឧត្តម គោរពស្នើសូមសម្តេចប្រធានរដ្ឋសភាជួយជំរុញកិច្ចសហប្រតិការរវាងអង្គការGCTP និងស្ថាប័នរដ្ឋសភា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានដឹងកាន់ច្រើន ពីវប្បធម៌ និងការស្រឡាញ់សុខសន្តិភាព របស់កម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្ដែងសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ ក្រុមប្រឹក្សា សកលដើម្បីភាពអត់អោននិងសន្តិភាព និងសហការី ដែលបានមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅកម្ពុជា។ សម្តេចបានគាំទ្របេសកកម្មការងាររបស់ GCTP និងបានកោតសរសើរ នូវបទអន្តរាគមន៍ របស់ឯកឧត្តម នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអោយប៉ាលើកទី៤៣នេះ៕ អត្ថបទ ៖ ឧត្ដម