មណ្ឌលគិរី ៖ បន្ទាប់ពីខកខានដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២ ២នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អ ណ្ដូងទឹកស្អាតចំនួន១០ ជូនដល់ប្រជាពលរដ្ឋរស់នៅឃុំចំនួនបីរួមមាន៖ ឃុំរយ៉ ឃុំស្រែសង្គម និងឃុំអបួន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអាស្រ័យផលនៃអណ្តូងទឹកទាំងអស់ លោកជំទាវប្រធានមូលនិធិបានឱ្យដឹងថា អណ្តូងទឹកទាំងនេះរួមមាន អំណោយរបស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួ ន ៣ អំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៧អណ្តូង ដែលផ្ដល់ជូនលោកយាយ លោកតា ក្នុងស្រុកកោះញែកនេះបានប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលរដូវប្រាំងរាំងស្ងួតក៏ខិតជិតចូលមកដល់ផងដែរ។
នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ថា សម្តេចទាំងទ្វេលោកតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាពលដ្ឋទូ ទៅនៅគ្រប់ទីកន្លែង។ ពិសេសការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទឱ្យមានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។
លោកជំទាវបានឱ្យដឹងទៀតថា ដើម្បីឱ្យការប្រើប្រាស់អណ្តូងទឹកទាំងនេះបានយូរអង្វែង សូមលោកយាយ លោកតា បងប្អូន ដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍។ ខណៈនោះដែរបន្ទាប់ពីមានការស្នើសុំបន្ថែមពីប្រជាពលរដ្ឋ នៅក្នុងឃុំស្រែសង្គមលោកជំទាវប្រធាន ក៏បានថែមជូនចំនួន ៣ អណ្ដូង និងក្នុងឃុំសុខសាន្តចំនួន ១០ អណ្តូងបន្ថែមទៀត។ លោកជំទាវបញ្ជាក់ថា យើងមានឱកាសបានកសាងនូវសមិទ្ធផលទាំងនេះ គឺដោ យសារប្រទេសជាតិមានសុខសន្តិភាព ការរីកចម្រើន និងអភិវឌ្ឍ ដូច្នេះសូមលោកយាយ លោកតា ព លរដ្ឋទាំងអស់ រួមគ្នាបន្តថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទៅមុខទៀត។
ជាកិច្ចតបស្នង ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកស្អាតទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចង្អុលបង្ហាញ គិតគូរដល់ជីវភាពប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អណ្តូងទឹក លោកជំទាវប្រធានមូលនិធិ ក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង១០នេះផងដែរ។ លើសពីនោះ លោកជំទាវប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលដោយផ្ទាល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕ អត្ថបទ ៖ សំ ងីម











