រដ្ឋសភាកម្ពុជា និងរដ្ឋសភាអាស៊ែបៃហ្សង់ បានចុះ(MoU) ជាមួយគ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ

2022/11/24 02:34:41 am        379

ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

ពិធីចុះហត្ថលេខានេះ បានប្រារព្ធធ្វើឡើង នៅវិមានរដ្ឋសភា នារាត្រីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីសម្តេច និងលោកជំទាវ ប្រធានរដ្ឋសភា បានជួបពិភាក្សាទ្វេភាគីរួចហើយ។

លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញរដ្ឋសភាប្រទេសអាស៊ែបៃហ្សង់ មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាត និងបានគំាទ្រសភាប្រទេសអាស៊ែបៃហ្សង់ ជាសភាប្រទេសសង្កេតការណ៍អាយប៉ា ជាផ្លូវការចាប់ពីពេលនេះទៅ។

លោកជំទាវ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលនេះនឹងចារជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋសភា អាស៊ែបៃហ្សង់ អំពីការបានក្លាយជាសភាសង្កេតការណ៍អាយប៉ា នៅលើទឹកកម្ពុជា ក្នុងនៅពេលដែលសភាកម្ពុជាធ្វើជាប្រធានអាយប៉ា។

លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានមានប្រសាសន៍លើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះ និងតាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ នឹងជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងមួយកម្រិតថែមទៀត។ នៅក្នុងន័យនេះ លោកជំទាវ បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់ នៅពេលខាងមុខនេះដែរ។

ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា សម្តេចទទួលយកការគោរពអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់។

សម្តេច បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអាស៊ែបៃហ្សង់ នាពេលនេះ បានផ្តល់នូវកិត្តិយស សម្រាប់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យកាន់តែរឹងមំាខ្លាំងក្លាឡើងថែមទៀត។ វត្តមានរបស់គណៈប្រតិភូ រដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងនាមជាភ្ញៀវរបស់សភាកម្ពុជា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ បានលើកទឹកចិត្ត និងរួមចំណែកគាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធាននៃមហាសន្និបាត ឱ្យបំពេញកាតព្វកិច្ចទទួលបានជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាយើងទាំងពីរ ដែលបានចុះហត្ថលេខានាពេលនេះ នឹងជំរុញកិច្ចសហប្រត្តិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភានានា។

តាមរយៈMoUនេះ រដ្ឋសភាទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានចែករំលែកពីគ្នាទៅវិញទៅមក ពីភូមិសាស្រ្តប្រទេស ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម ជាពិសេសអំពីរដ្ឋសភារវាងគ្នាផងដែរ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        7
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm