ឃីកបុកស៊ីង​បញ្ចប់​ការប្រកួត​កីឡា​ជាតិ​ដោយ​ជោគជ័យ ខណៈ​ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ

2022/11/24 04:14:17 pm        321

​ឃី​ក​បុក​ស៊ី​ង៖ ការប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ងនៃ​កីឡា​ជាតិលើក​ទី​៣ បានបញ្ចប់​ការប្រកួត​របស់ខ្លួន​ហើយ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ដោយ​ក្លិប​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេសរុប ៩​គ្រឿង។​

​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​ឯកឧត្តម ហេង សុខឃ​ន ប្រធាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ី​ង​កម្ពុជា បានចាត់ទុក​ការប្រកួត​កីឡា​ជាតិ​នេះគឺជា​ឱកាស​វាស់​ស្ទង់​សម្រាប់​មន្ដ្រី​បច្ចេកទេស​សហព័ន្ធ ក៏ដូចជា​កីឡាករ​-​កីឡាការិនីដើម្បី​ត្រៀម​ដំណើរ​​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ។​ ​ឯកឧត្តម​បន្ដថា សមិទ្ធផល​ទទួលបាន​ក្នុងការ​ប្រកួត​នេះ ស្ដែងចេញ​ឲ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​កីឡាករ​-​កីឡាការិនីដែល​បាន​ខិតខំ​តស៊ូ​ហ្វឹកហាត់ និង​គោរព​វិន័យ។ សហព័ន្ធ​សង្ឃឹមថា បទពិសោធន៍​នៃ​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​នេះ នឹង​ជំរុញ​ការត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​កាន់តែ​ប្រសើរ​ថែមទៀត។​

​សូមបញ្ជាក់ថា កីឡា​ឃី​ក​បុក​ស៊ី​ងបានរៀបចំ​ការប្រកួត​លើ ១២​វិញ្ញាសា។ ជា​លទ្ធផល​ក្លិប​ក្រសួងមហាផ្ទៃឈ្នះ​មេ​ដាយ​​ច្រើនជាងគេ រួមមាន​មេដាយមាស ៦ ប្រាក់​១ និង​សំរឹទ្ធ ២។ លេខ​២ ក្រសួងការពារជាតិដណ្ដើមបាន​មេដាយមាស ៥ និង​ប្រាក់ ១។ រីឯ​ខេត្តស្វាយរៀងឈរ​លេខ​៣ ឈ្នះ​មេដាយមាស ១ ប្រាក់ ៣ និង​សំរឹទ្ធ ២ និង​ខេត្តបាត់ដំបងឈរ​លេខ​៤ ឈ្នះ​មេដាយប្រាក់ ៤ និង​សំរឹទ្ធ ២៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        343
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm