អឺរ៉ុប៖ សភាអឺរ៉ុបបានប្រកាសចាត់ទុក្ខរុស្ស៊ីជារដ្ឋគាំទ្រភេរវនិយម ជុំវិញសកម្មភាពសាហាវព្រៃផ្សៃ និងអមនុស្សធម៌ក្នុងជម្លោះនៅអ៊ុយក្រែន និងលើប្រជាពលរដ្ឋរបស់ប្រទេសនេះចាប់តាំងពីចាប់ផ្ដើមការវាយលុក។

សមាជិកសភាអឺរ៉ុបបាននិយាយនៅក្នុងសេចក្ដីសម្រេចគ្មានចំណងផ្លូវច្បាប់ ប៉ុន្តែជាសេចក្ដីសម្រេចជានិមិត្តរូបថា ការវាយប្រហារដោយចេតនា និងអំពើឃោរឃៅប្រព្រឹត្តិឡើងដោយសហព័ន្ធរុស្ស៊ី ប្រឆាំងនឹងប្រជាជនស៊ីវិលអ៊ុយក្រែន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការរំលោភធ្ងន់ធ្ងរដទៃទៀតនៃសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិគឺជាអំពើភេរវកម្មប្រឆាំងនឹងប្រជាជនអ៊ុយក្រែន និងជាឧក្រិដ្ឋកម្មសង្គ្រាម។ តាមការបញ្ជាក់ខាងលើ សភាអឺរ៉ុបទទួលស្គាល់រុស្ស៊ីជារដ្ឋគាំទ្រភេរវនិយម និងជារដ្ឋដែលប្រើមធ្យោបាយនានានៃភេរវកម្ម។
សេចក្ដីសម្រេចដែលមានការប៉ះទង្គិចគ្នាដោយពាក្យសំដីដ៏ខ្លាំង ត្រូវបានអនុម័តយ៉ាងលើសលប់កាលពីរសៀលថ្ងៃពុធដោយមានសំឡេងគាំទ្រចំនួន ៤៩៤សំឡេងទល់នឹង ៥៨ និង ៤៤ អនុប្បវាទ ក្នុងអំឡុងពេលសម័យប្រជុំពេញអង្គប្រចាំខែនៅទីក្រុង Strasbourg ក្នុងប្រទេសបែលហ្ស៊ិក។ អត្ថបទនេះបានបែងចែកជាសេចក្ដីសម្រេចចំនួន ៣ផ្សេងៗគ្នាដាក់ជូនដោយគណបក្សប្រជាជនរបស់អឺរ៉ុប (EPP) ក្រុមអឺរ៉ុបថ្មី និងអភិរក្សអឺរ៉ុប និងអ្នកកំណែទម្រង់និយមហៅកាត់ថា (ECR)៕
អត្ថបទ៖ សុខមាន