ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសធារណរដ្ឋអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា៕




