អាមេរិក៖ ឯកអគ្គរដ្ឋទូតអាមេរិកនៅតុលាការយុត្តិធម៌ឧក្រិដ្ឋកម្មសកល លោកស្រី Beth Van Schaack បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនអាចចាត់ទុករុស្ស៊ីជារដ្ឋគាំទ្រភេរវនិយមបានទេ ព្រោះវាមិនគ្រប់លក្ខណៈវិនិច្ឆ័យដែលពាក់ព័ន្ធ។
លោកស្រីបានអត្ថាធិប្បាយលើការផ្ដួចផ្ដើមស្រដៀងគ្នាមួយ រៀបចំដោយក្រុមអ្នកតំណាងរាស្ត្រសហភាពអឺរ៉ុប។ សភាសហភាពអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយហៅរុស្ស៊ីថា ជារដ្ឋគាំទ្រភេរវកម្មកាលពីថ្ងៃពុធ ទី២៣ វិច្ឆិកាសប្ដាហ៍នេះ។ លោកស្រី Van Schaack បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចាត់ទុកថាជារដ្ឋគាំទ្រភេរវនិយមនៅក្នុងច្បាប់របស់សហរដ្ឋអាមេរិកបញ្ជាក់ថា វាមិនគ្រប់គ្រាន់ល្មមសម្រាប់រុស្ស៊ីនៅឡើយទេ ដោយលោកស្រីបន្ថែមថា បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកសកម្មភាពធំៗផ្សេងទៀត ដែលនឹងឈានទៅរកាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតលើទីក្រុង Moscow។ យោងតាមលោកស្រី Van Schaack ការចាត់ទុកនេះមិនចាំបាច់ទេ ព្រោះសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ទណ្ឌកម្មរបស់យើង ក្នុងកម្រិតធ្ងន់ធ្ងរបំផុតមិនគួរឲ្យជឿរួចទៅហើយ៕
អត្ថបទ៖ សុខមាន