ផ្លូវកៅស៊ូពីមុខវត្តធម្មយុត្តិទៅដំរីស កំពុងជួសជុលអ៊ុតកៅស៊ូAC ជូនប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង

2022/11/24 05:20:03 pm        659

កំពង៉ឆ្នាំង៖ ផ្លូវមួយខ្សែប្រវែងជិត២ពាន់ម៉ែត្រ ចាប់ពីមុខវត្តធម្មយុត្តិ រហូតដល់ផ្លូវជាតិលេខ៥ ត្រង់​​ចំណុច​រូបសំណាកដំរីស ក្រុងកំពង់ឆ្នាំង កំពុងជួសជុលអ៊ុតជាកៅស៊ូAC បាន​ប្រមាណ​៦០%​ហើយ ដែលអាចនឹងរួចរាល់នៅក្នុងចុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។ ការ​ជួស​ជុល​ផ្លូវ​ចាស់​ដោយ​ចាក់​កៅស៊ូ ACបែបនេះ នាំអោយប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង មានចិត្តត្រេកអរយ៉ាងខ្លាំង ជា​​ពិសេសសិស្សានុសិស្សដែលធ្វើដំណើរទៅមកសាលារៀន។

លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ផ្លូវមួយខ្សែនេះ ជា​ផ្លូវ​ចាស់​ចាក់​កៅ​ស៊ូ DBST ក៏ប៉ុន្តែបានរងការខូចខាតស្ទើទាំងស្រុងកាលពីកន្លងទៅ តែដោយសារ​មាន​ការ​យកចិត្ត​ទុកដាក់ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​ចំណាយ​ថវិកា​ខេត្ត​សាងសង់​ផ្លូវ​មួយខ្សែនេះក្លាយជាផ្លូវកៅស៊ូAC ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅមកបានងាយស្រួល មិនលំបាកដូចមុនទៀតឡើយ។ ផ្លូវកៅស៊ូមួយខ្សែដែលត្រូវជួសជុលថ្មីឡើងវិញនេះមានប្រវែងជិត ២ពាន់ម៉ែត្រ ខ្នងលើចាក់​កៅស៊ូ​AC​មាន​ទទឹង ៦ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ជាថវិការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ លោក​អភិបាល​ក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់ក្រុមហ៊ុនអគ្គិសនី ក្រុមហ៊ុនខ្សែកាប និងក្រុមហ៊ុន​ទឹក​ស្អាត​មេត្តា​សហការត្រួតពិនិត្យមើលខ្សែភ្លើង ខ្សែកាប និងទុយោ​ទឹកស្អាត​របស់​ខ្លួន​ដែល​មាន​ការ​ពាក់ព័ន្ធ ដើម្បី​ឲ្យដំណើរការជួសជុលផ្លូវកៅស៊ូខាងលើនេះទទួលបានជោគជ័យ។ ចំណែក​ប្រជាពលរដ្ឋ​រស់​នៅតាមដងផ្លូវខាងលើនេះ ត្រូវចូលរួមដាក់​លូ​ដែល​មាន​មុខ​កាត់​៦តឹក​នៅ​តាម​មុខ​ផ្ទះ​របស់​ខ្លួនឲ្យបានគ្រប់ៗគ្នា ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានអោយដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បាន​បើក​ការដ្ឋាន​ជួស​ជុល​ផ្លូវ​កៅ​ស៊ូថ្មីប្រភេទACឡើងវិញ ប្រវែងជិត២ពាន់ម៉ែត្រនៅក្នុងសង្កាត់កំពង់ឆ្នាំង ដើម្បី​ជួយ​សម្រួលឲ្យប្រជាពលរដ្ឋយើងបានធ្វើដំណើរដោយងាយស្រួលឡើងវិញ បន្ទាប់​ពី​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​រងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាល​ខេត្ត ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សូម​ចូលរួម​ជួយ​ដាក់​លូ​នៅ​តាម​មុខ​ផ្ទះ​រៀង​ៗខ្លួន ដើម្បី​រំដោះ​ទឹក​ភ្លៀង​កុំ​ឲ្យ​លិច​លើ​ផ្លូវ​ដែល​នាំ​ឲ្យ​ផ្លូវ​កៅស៊ូ​រង​ការ​ខូចខាត​ប្រើប្រាស់​មិន​បាន​យូរ​អង្វែង។ ដោយឡែក ក្រោយគឺធ្វើផ្លូវកៅស៊ូនេះរួចរដ្ឋបាលខេត្តក្រុមនឹងដាំដើមក្ងោក និង​រៀប​ការ៉ូឡាតាមចិញ្ចើមផ្លូវ ដើម្បីប្រែក្លាយក្រុងកំពង់ឆ្នាំងមានសោភ័ណភាពល្អទាក់ទាញភ្ញៀវទេ សចរ​មកលេងកម្សាន្ត៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm